បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Felix ដាក់របស់ដេញថ្លៃ រួមរកថវិកាបរិច្ចាគជូនអង្គការ UNICEF

Felix ដាក់របស់ដេញថ្លៃ រួមរកថវិកាបរិច្ចាគជូនអង្គការ UNICEF

កាលពីថ្ងៃទី១៨ ខែមិថុនា កន្លងទៅ កូនបាល់ម៉ាក Louis Vuitton ដែល Felix បានបរិច្ចាគ រួមជាមួយហត្ថលេខារបស់លោក បានលក់ចេញនៅក្នុងពិធីដេញថ្លៃសប្បុរសធម៌របស់ក្រុមហ៊ុន Sotheby’s ដើម្បីប្រមូលថវិកាបរិច្ចាគជូនដល់អង្គការ UNICEF។

Advertisement

ដើមឡើយ ក្រុមហ៊ុន Sotheby’s បានប៉ាន់ប្រមាណថា បាល់ទាត់ Louis Vuitton Monogram ដែលមានហត្ថលេខារបស់សមាជិកក្រុម Stray Kids រូបនេះ អាចនឹងលក់ចេញក្នុងតម្លៃប្រហែល ២ ០០០ ដុល្លារអាមេរិកប៉ុណ្ណោះ។ យ៉ាងណាមិញ ក្រោយបញ្ចប់ការដេញថ្លៃ បាល់នេះបានលក់ចេញក្នុងតម្លៃរហូតដល់ ២៨ ១៦០ ដុល្លារអាមេរិក។

ថវិកាទាំងអស់ដែលទទួលបានពីការលក់ក្នុងកម្មវិធីដេញថ្លៃ Louis Vuitton for UNICEF នឹងជួយជ្រោមជ្រែងដល់កុមារដែលងាយរងគ្រោះនៅទូទាំងសកលលោក តាមរយៈគំនិតផ្តួចផ្តើមមនុស្សធម៌របស់អង្គការ UNICEF។

បាល់ទាត់ Louis Vuitton Monogram ខាងលើ បានបង្កើតឡើងក្នុងឱកាសអបអរសាទរខួប ១០ ឆ្នាំ នៃភាពជាដៃគូរវាង Maison Louis Vuitton និងអង្គការ UNICEF ទន្ទឹមគ្នានឹងព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ ផងដែរ។

គួរឱ្យដឹងដូចគ្នា Felix គឺជាទូតសុច្ឆន្ទៈរបស់យីហោ Louis Vuitton តាំងពីឆ្នាំ ២០២៣ មក ខណៈលោកក៏ជាសមាជិកដែលមានវ័យក្មេងជាងគេបំផុត នៅក្នុងក្រុមអ្នកបរិច្ចាគធំៗ UNICEF Honors Club៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា