ជារៀងរាល់ឆ្នាំនៃពិធីបុណ្យចូលឆ្នាំខ្មែរ តែងឃើញតារាស្រីៗនៅកម្ពុជាតុបតែងជាតួអង្គទេវតា ក្នុងទម្រង់ និងស្ទីល៍ប្លែកៗគ្នា។ ឆ្នាំនេះក៏មិនខុសពីឆ្នាំទៅមិញ ដោយមានតារាស្រីល្បីៗជាច្រើនបង្ហាញកាយក្នុងឈុតទេព្ដាឆ្នាំថ្មី ឆ្នាំមមី ព្រះនាម ព្រះនាង «រាក្យៈសាទេវី»។
១. ព្រះនាងនរោត្តម ជេនណា
២. ឱក សុគន្ធកញ្ញា
៣. ពេជ្រ វត្តីសារ៉ាវឌ្ឍី
៤. ជូរី ល្អហួស
៥. ប៊ី សុធារី
តាមក្បួនហោរាសាស្ត្របុរាណនៃក្បួនមហាសង្ក្រាន្ត ទេព្ដាត្រូវចុះមកទទួលតំណែង ពីទេព្ដាឆ្នាំចាស់នឹងចុះមកចំថ្ងៃអង្គារ ជាវេនទេពធីតាព្រះនាម ព្រះនាងរាក្សសាទេវី គង់ចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ខ្មៅ ព្រះកាណ៌សៀតផ្កាបុទុម ( ផ្កាឈូក ) អាភរណៈទ្រង់ម៉ោរា ព្រះហស្ថស្តាំទ្រង់ត្រីសូល៍ ព្រះហស្ថឆ្វេងទ្រង់កៅទណ្ឌ ( ធ្នូ ) ភក្សាហារលោហិត ( ឈាម ) គង់លើអស្សតរជាពាហនៈ (សេះ) ៕
រូបភាព ៖ FB តារាល្បីៗ