អ្នកគាំទ្រប្រាកដជាដឹងហើយថា ថៃ នារីសុជាតា ឬឈ្មោះក្រៅ ហ្វីយ៉ាតា គឺជាតារាស្រីដែលមានក្រុមគ្រួសារជាអ្នកសិល្បៈស្រាប់តែម្ដង។ មុនមានឈ្មោះជា Miss Universe Cambodia 2025 តារាស្រីវ័យ ៣០ ឆ្នាំរូបនេះក៏ជាស្រីស្អាត ធ្លាប់ប្រកួតក្នុងកម្មវិធី Freshie Girl កាលពីជាង ១០ ឆ្នាំម្ដងរួចមកហើយ។

កាលពីឆ្នាំ ២០១០ ហ្វីយ៉ាតា បានចូលរួមប្រកួតកម្មវិធី Freshie Boys & Girls និងទទួលបានចំណាត់ថ្នាក់លេខ ២។ បើក្រឡេកទៅមើលរូបសម្រស់របស់ ថៃ នារីសុជាតា វិញ ស្រស់ស្អាតមិនខុសពីពេលនេះឡើយ ដោយគ្រាន់តែអំឡុងពេលឆ្នាំ ២០១០ រូបសម្រស់អ្នកនាងស្អាត គួរឲ្យស្រលាញ់បែបក្មេងស្រីទើបពេញវ័យ។
វង់ភក្ត្រមូលក្រឡង់ កែវភ្នែកធំៗ គួរឲ្យខ្នាញ់ សមនឹងរូបរាងខ្ពស់ស្រឡះរបស់ ថៃ នារីសុជាតា ដែលភ្ជាប់មកជាមួយចំណេះដឹងទាំងផ្នែកភាសាជាតិ និងបរទេស។ មកដល់ពេលនេះរូបសម្រស់ ហ្វីយ៉ាតា គ្មានការផ្លាស់ប្ដូរឡើយ ដោយគ្រាន់តែប្ដូរស្ទីល៍ផាត់មុខ និងរៀបចំខ្លួនតែប៉ុណ្ណោះ។
អ្វីដែលមិនអាចប្រកែកបាន ថៃ នារីសុជាតា គឺនាងមានសម្រស់ស្អាតតាំងពីក្មេង។ មួយវិញទៀតអ្នកគាំទ្រមើលឃើញថា កូនប្រុសវ័យជាង ១០ របស់បវរកញ្ញារូបនេះ គឺមានមុខដូចនាងខ្លាំងតែម្ដង៕


រូបភាព៖ Fiyata






















