បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Harry Styles ជាប់ឈ្មោះក្នុងបញ្ជីបុគ្គល ១០០ នាក់ដែលបង់ពន្ធច្រើនបំផុតនៅអង់គ្លេស

Harry Styles ជាប់ឈ្មោះក្នុងបញ្ជីបុគ្គល ១០០ នាក់ដែលបង់ពន្ធច្រើនបំផុតនៅអង់គ្លេស

Harry Styles បានក្លាយជាបុគ្គលម្នាក់ក្នុងចំណោមអ្នកដែលបង់ពន្ធជូនរដ្ឋច្រើនបំផុតនៅក្នុងចក្រភពអង់គ្លេស ទាំង ១០០លំដាប់ របស់ Sunday Times 2026 Tax List ដោយតារាប្រុសរូបនេះស្ថិតនៅក្នុងចំណាត់ថ្នាក់ទី ៥៤។

នៅដើមខែកុម្ភៈនេះ សារព័ត៌មាន BBC បានរាយការណ៍ថា សិល្បករវ័យ ៣២ ឆ្នាំបានជាប់ឈ្មោះក្នុងបញ្ជីអ្នកបង់ពន្ធច្រើនបំផុតរបស់អង់គ្លេសជាលើកដំបូង ដោយសារតែភាពជោគជ័យជាបន្តបន្ទាប់ពីអាល់ប៊ុម Harry’s House។

ស្នាដៃនេះបានធ្វើឱ្យ Harry Styles ទទួលបានចំណូលពីការប្រគំតន្ត្រីទេសចរណ៍ Love On Tour បូករួមនឹងការលក់វត្ថុអនុស្សាវរីយ៍ក្នុងចន្លោះឆ្នាំ ២០២៣ និង ២០២៤ សរុបជាង ៥១.៨ លានផោន ឬប្រមាណ ៧០.៦លានដុល្លារអាមេរិក។

ក្នុងនោះ ចំណូលស្ទើរតែទាំងអស់បានជាប់ពន្ធក្នុងអត្រា ៤៥ភាគរយ។​ មានន័យថា ក្នុងឆ្នាំនេះ អតីតសមាជិកក្រុម One Direction បានបង់ពន្ធជូនរដ្ឋសរុបចំនួន ២៤.៧ លានផោន ឬប្រមាណ ៣៣.៦ លានដុល្លារអាមេរិក។

ក្រៅពី Harry Styles បុគ្គលល្បីៗផ្សេងទៀតដែលជាប់ឈ្មោះក្នុងបញ្ជីនេះ រួមមាន JK Rowling អ្នកនិពន្ធរឿង Harry Potter ជាប់ចំណាត់ថ្នាក់លេខ ៣៦ ដោយបានបង់ពន្ធចំនួន ៦៤.៦លានដុល្លារអាមេរិក​ និងតារាចម្រៀង Ed Sheeran ជាប់ចំណាត់ថ្នាក់លេខ ៦៤ ដោយបានបង់ពន្ធចំនួន ៣៧លានដុល្លារអាមេរិក។

ទន្ទឹមគ្នានេះ កីឡាករបាល់ទាត់ Erling Haaland ក៏បានជាប់ចំណាត់ថ្នាក់លេខ ៧២ ជាមួយនឹងការបង់ពន្ធប្រមាណ ២៣លានដុល្លារ ក្នុងវ័យត្រឹមតែ ២៥ ឆ្នាំប៉ុណ្ណោះ ដែលធ្វើឱ្យលោកបានក្លាយជាបុគ្គលដែលមានវ័យក្មេងជាងគេបំផុតនៅក្នុងបញ្ជីឆ្នាំនេះ៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា