Pledis Entertainment បានឱ្យដឹងថា នៅថ្ងៃទី១៥ ខែមិថុនា ត្រូវនឹងថ្ងៃខួបកំណើតរបស់ Hoshi ផ្ទាល់ សមាជិកក្រុម Seventeen រូបនេះនឹងបញ្ចេញបទចម្រៀងទោលថ្មីមួយ ក្រោមចំណងជើងថា “Snapback”។

Pledis Entertainment បានឱ្យដឹងថា នៅថ្ងៃទី១៥ ខែមិថុនា ត្រូវនឹងថ្ងៃខួបកំណើតរបស់ Hoshi ផ្ទាល់ សមាជិកក្រុម Seventeen រូបនេះនឹងបញ្ចេញបទចម្រៀងទោលថ្មីមួយ ក្រោមចំណងជើងថា “Snapback”។

បើទោះបីជាកំពុងបំពេញកាតព្វកិច្ចយោធាក្ដី ក៏ប៉ុន្តែតារាខេប៉ុបរូបនេះ នឹងបញ្ចេញស្នាដៃថ្មីសម្រាប់អបអរខួបកំណើតគម្រប់ ៣០ ឆ្នាំរបស់ខ្លួន នៅវេលាម៉ោង ៦ ល្ងាច ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២៦ នេះ ម៉ោងនៅក្នុងប្រទេសកូរ៉េខាងត្បូង។ ទីភ្នាក់ងារដដែលបានឱ្យដឹងបន្ថែមទៀតថា ក្នុងស្នាដៃថ្មីនេះ Hoshi ក៏បានចូលរួមសរសេរទំនុកច្រៀង និងតែងបទភ្លេងដោយផ្ទាល់ផងដែរ ខណៈបទនេះមានអត្ថន័យរៀបរាប់ពីភាពទាក់ទាញដែលមិនអាចទប់ទល់បាន ចំពោះមនុស្សជាទីស្រឡាញ់។
គួររំឭកផងដែរថា Hoshi បានចូលបម្រើក្នុងជួរកងទ័ពជើងគោករបស់កូរ៉េខាងត្បូង កាលពីខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ ដោយនឹងគ្រោងបញ្ចប់កាតព្វកិច្ចនេះ នៅក្នុងខែមីនា ឆ្នាំ២០២៧ ខាងមុខ៕

