បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កំពូលតារាស្រី IU, Kim Go-eun និង Go Youn-jung ត្រៀមប្រជែងគ្នា នៅក្នុងខែ មេសានេះ

កំពូលតារាស្រី IU, Kim Go-eun និង Go Youn-jung ត្រៀមប្រជែងគ្នា នៅក្នុងខែ មេសានេះ

តារាសម្តែងស្រីដែលមានប្រជាប្រិយភាពបំផុត ៣ រូបរបស់កូរ៉េខាងត្បូង រួមមាន IU, Kim Go-eun និង Go Youn-jung កំពុងត្រៀមខ្លួនវិលត្រឡប់មកកាន់កញ្ចក់ទូរទស្សន៍វិញនាខែមេសា ខាងមុខ ខណៈអ្នកគាំទ្របានហៅព្រឹត្តិការណ៍នេះថាជា “ការប្រកួតប្រជែងកំពូលតារា” ដ៏កម្រមួយនៅក្នុងវិស័យរឿងភាគកូរ៉េ។

Advertisement

ដោយមានតារាស្រី IU, Kim Go-eun និង Go Youn-jung​ ត្រឡប់មកវិញជាមួយនឹងរឿងភាគដែលមានភាពទាក់ទាញរៀងៗខ្លួន នាំឱ្យកើតមានការជជែកវែកញែកក្នុងចំណោមអ្នកនិយមទស្សនាភាពយន្តកូរ៉េថា តើតារាស្រីរូបណានឹងអាចឆក់យកបេះដូងទស្សនិកជនបានច្រើនជាងគេ។

ផ្តើមដោយ IU តារាស្រីវ័យ ៣២ ឆ្នាំរូបនេះនឹងត្រឡប់មកវិញ ជាមួយរឿងភាគចំណងជើង Perfect Crown ចាក់ផ្សាយនៅលើប៉ុស្តិ៍ MBC ចាប់ពីថ្ងៃទី១០ តទៅ។ ជាក់ស្ដែង​ សាច់រឿងបានផ្តោតលើស្នេហារវាងស្រ្តីម្នាក់ដែលមានដើមកំណើតជាសាមញ្ញជនតែមានទ្រព្យសម្បត្តិស្តុកស្តម្ភ និងព្រះអង្គម្ចាស់មួយអង្គ ដែលទោះបីជាមានឋានៈខ្ពង់ខ្ពស់ តែគ្មានទ្រព្យសម្បត្តិស្តុកស្តម្ភនោះទេ។

IU សម្តែងជាតួអង្គ Sung Hee-joo ជាអ្នកជំនួញជោគជ័យម្នាក់ដែលហាក់ដូចជាមានអ្វីៗគ្រប់យ៉ាង ទាំងសម្រស់ ទ្រព្យសម្បត្តិ និងទេពកោសល្យ ប៉ុន្តែបែរជាត្រូវតស៊ូជាមួយនឹងដែនកំណត់នៃឋានៈសង្គមរបស់នាង។ ភាពយន្តភាគថ្មីនេះ កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំង ដោយសារតែ IU បានចាប់ដៃគូគ្នាជាមួយនឹងតារាប្រុស Byeon Woo-seok ដែលទទួលបានប្រជាប្រិយភាពខ្លាំងពីរឿង Lovely Runner ។

បន្តពី IU គឺតារាស្រី Kim Go-eun នឹងនាំយករដូវកាលថ្មីនៃរឿងភាគចាស់ Yumi’s Cells មកចាក់បញ្ចាំងជូនទស្សនិកជនទស្សនានៅលើកម្មវិធី TVING ចាប់ពីថ្ងៃទី១៣ ខែ​មេសា តទៅ។ នៅក្នុងរដូវកាលទី ៣ នេះ Yumi សម្ដែងដោយ Kim Go-eun បានក្លាយជាអ្នកនិពន្ធដ៏ជោគជ័យម្នាក់ ប៉ុន្តែជីវិតដ៏ស្ងប់ស្ងាត់របស់នាងចាប់ផ្ដើមរង្គោះរង្គើម្ដងទៀត ដោយសារការលេចមុខនៃបុគ្គលម្នាក់ដែលមិននឹកស្មានដល់។

ក្រោយបាត់មុខអស់ជិត ៤ឆ្នាំ បន្ទាប់ពីចេញផ្សាយរដូវកាលទី ២ តារាសម្ដែងប្រុស Kim Jae-won នឹងមកចូលរួមសម្ដែងជាតួឯកប្រុស ដែលនឹងផ្ដល់ភាពថ្មីប្លែកដល់ភាពយន្ត។ ខណៈរឿងថ្មីត្រៀមចេញនេះ នៅតែបន្តរួមបញ្ចូលគ្នារវាងការសម្ដែងរបស់មនុស្សពិត និង គំនូរជីវចល 3D ដូចរដូវកាលមុនៗដែរ។

ចុងក្រោយ គឺរឿង We Are All Trying Here របស់ Go Youn-jung ដែលនឹងចាក់ផ្សាយចាប់ពីថ្ងៃទី១៨ នៅលើកញ្ចក់ទូរទស្សន៍ JTBC។ រាប់ចាប់ពីការចេញផ្សាយរឿងចុងក្រោយបង្អស់ គឺរឿង Can This Love Be Translated? នេះជាការវិលត្រឡប់មកវិញរបស់តារាស្រីវ័យ ២៩ឆ្នាំក្នុងរយៈពេល ៣ខែ។

We Are All Trying Here និយាយពីតួអង្គ Byun Eun-a សម្ដែងដោយ Go Youn-jung ដែលជាបុគ្គលិកការិយាល័យជាប់កិច្ចសន្យា តាំងចិត្តធ្វើការរហូតអាចទទួលបានតំណែងជាអ្នកដឹកនាំផលិតកម្ម ឬ Producing director។ រឿងនេះផ្តោតទៅលើការព្យាយាមស្វែងរកសន្តិភាពផ្លូវចិត្តរបស់ជីវិតមនុស្សដែលជាប់គាំងនឹងការច្រណែនឈ្នានីស ជាមួយនឹងមនុស្សជុំវិញខ្លួនដែលគេគិតថា ទទួលបានជោគជ័យជាងខ្លួន៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា