បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្មវិធីលំដាប់ប្រទេសជប៉ុន Crazy Journey ចុះថតទីតាំង វណ្ណដា ធ្លាប់ជួយឪពុកម្ដាយរកស៊ី មុនក្លាយជាតារា Hip Hop

កម្មវិធីលំដាប់ប្រទេសជប៉ុន Crazy Journey ចុះថតទីតាំង វណ្ណដា ធ្លាប់ជួយឪពុកម្ដាយរកស៊ី មុនក្លាយជាតារា Hip Hop

ទូរទស្សន៍​ដ៏​ធំ​របស់​ជប៉ុន TBS បាន​ធ្វើ​ការ​ចាក់​ផ្សាយ​អំពី​តារា​ហ៊ីប​ហប​​កម្ពុជា​ វណ្ណដា ក្នុង​កម្មវិធី Crazy Journey ដោយ​បាន​ចុះ​ថត​ទីតាំង​ផ្ទាល់​ដែលតារាប្រុសរូបនោះ ​រស់​នៅ​ក៏​ដូច​ជា​កន្លែង​លោក​ធ្លាប់​ជួយ​ឪពុកម្ដាយ​រក​ស៊ី​កាល​ពុំ​ទាន់ក្លាយ​ជា​តារា​រ៉េប​លំដាប់​ប្រទេស។

Advertisement

មហាជន​ជា​ច្រើន​ប្រាកដ​ជា​បាន​ជ្រាប​ហើយ​ថា វណ្ណដា មាន​ដើម​កំណើត​មក​ពី​ខេត្ត​ព្រះសីហនុ និង​មាន​ឪពុក​ម្ដាយ​ជា​អ្នក​ប្រកប​របរ​កោស​ដូង​នៅ​ក្នុង​ផ្សារ​លើ។ មុន​ឈាន​ជើង​ចូល​សិល្បៈ​ក្នុង​វិស័យ​ហ៊ីបហប វណ្ណដា តែង​ទៅ​ជួយ​ឪពុកម្ដាយ​ជា​ប្រចាំ​នៅ​ទី​នោះ។

ពិត​ជា​មិន​នឹក​ស្មាន ទូរទស្សន៍​ដ៏​ធំ​របស់​ជប៉ុនTBS បានចុះថត និងបាន​ធ្វើ​ការ​ចាក់​ផ្សាយ​សកម្មភាព ក៏​ដូច​ទី​តាំង​ដែល​រូប​លោក​ធ្លាប់​បាន​ជួយ​ឪពុក​ម្ដាយ​នៅឯ​ផ្សារ​លើ​ក្នុង​ខេត្ត​ព្រះ​សីហនុ​ ​ព្រម​ទាំង​បាន​ចុះ​ថត​សកម្មភាព​នៅ​ផ្ទះ​របស់​លោក​ថែម​ទៀត​ផង។

តារា​រ៉េប វណ្ណដា បាន​បង្ហាញ​អារម្មណ៍​រំភើប​ព្រោះ​ថា​លោក​បាន​សម្រេច​ក្ដី​ស្រមៃ​ដែល​ប៉ង​តាំង​ពី​ក្មេង​ និងបានអរគុណ​ចំពោះ​តារា​រ៉េប​ជន​ជាតិ​ជប៉ុន Awich ដៃ​គូ​​ក្នុង​ចម្រៀង «6 years in the game» ដែល​នាង​មិន​ត្រឹម​បាន​មក​លេង​ប្រទេស​កម្ពុជា​ថែម​ទាំង​ជួយ​បង្ហាញ​សិល្បៈ វប្បធម៌​របស់​ខ្មែរ​ថែម​ទៀត​ផង។

គួរ​ឱ្យ​ដឹង​ថា តាម​រយៈ​ការ​ចាក់​ផ្សាយ​ពី​តារា​ហ៊ីបហប​កម្ពុជា​រូប​នេះ​នៅ​ក្នុង​កម្មវិធី​លំដាប់​របស់​ជប៉ុន Crazy Journey បាន​ធ្វើ​ឱ្យ វណ្ណដា ទទួល​បាន​ការ​គាំទ្រ​បន្ថែម​ពី​សំណាក់​អ្នក​គាំទ្រ​ជប៉ុន​ថែម​ទៀត​ផង៕

ចុចទីនេះដើម្បីទស្សនាវីដេអូ ៖ facebook.com/reel/2039988479897147/?s=single_unit

រូបភាព ៖ Vann Da

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា