បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
CEO ចិត្តទូលាយ! Jisoo ជូនកាបូប Dior តម្លៃខ្ទង់ ៣០០០ដុល្លារ ដល់បុគ្គលិកជាកាដូ

CEO ចិត្តទូលាយ! Jisoo ជូនកាបូប Dior តម្លៃខ្ទង់ ៣០០០ដុល្លារ ដល់បុគ្គលិកជាកាដូ

ផ្អែកតាមការចុះផ្សាយរបស់ Kbizoom នៅថ្ងៃទី៧ ខែមេសា នេះ Jisoo បាននាំយកកាបូបយីហោប្រណិត Dior មកចែកជូនជាកាដូដល់បុគ្គលិក​ប្រចាំក្រុមហ៊ុនខ្លួន ដោយកាបូបខ្លះមានតម្លៃខ្ពស់ដល់ទៅ ៤.៤៥លានវ៉ុន ឬប្រមាណ ២ ៩៥០ ដុល្លារអាមេរិក។

Advertisement

កាលពីពេលថ្មីៗនេះ បុគ្គលិកពីទីភ្នាក់ងារ BLISSOO ដែលជាក្រុមហ៊ុនរបស់តារាស្រីវ័យ ៣១ឆ្នាំផ្ទាល់បានចែករំលែករូបភាពនៅលើបណ្តាញសង្គម បង្ហាញពីកាដូដែលទទួលបានពី CEO ស្រី អមជាមួយសំណេរខ្លីបង្ហាញពីទំនាក់ទំនងកក់ក្ដៅដូចជា “ស្រឡាញ់អ្នកណាស់ CEO” “Jisoo គឺល្អបំផុត” និង “អរគុណបងស្រី” ជាដើម។

កាដូទាំងនោះគឺជាកាបូបម៉ាក Dior ដែល Jisoo គឺជាទូតសុច្ឆន្ទៈលំដាប់ពិភពលោកស្រាប់។ យោងតាមតម្លៃដាក់លក់លើគេហទំព័រផ្លូវការ កាបូបនីមួយៗមានតម្លៃជាង ៤ លានវ៉ុន ឬ ២ ៦៥០ដុល្លារអាមេរិក ដោយក្នុងនោះមានកាបូបមួយមានតម្លៃប្រហែល ៤.៤៥ លានវ៉ុន ឬ ២ ៩៥០ ដុល្លារអាមេរិក។

គួរឱ្យដឹងផងដែរថា បច្ចុប្បន្ន Jisoo កំពុងមមាញឹកជាមួយសកម្មភាពការងារឯករាជ្យតាមរយៈទីភ្នាក់ងារ BLISSOO មិនថាក្នុងអាជីពចម្រៀង និងសម្ដែង។ សមាជិកក្រុម BLACKPINK រូបនេះ ទើបតែបង្ហាញខ្លួនក្នុងរឿងភាគ Boyfriend on Demand ដោយទទួលបានការសរសើរពីទស្សនាវដ្តី TIME ថា តួអង្គមួយនេះពិតជាស័ក្តិសមសម្រាប់ Jisoo និងបានរំលេចនូវភាពទាក់ទាញនៃរឿងមនោសញ្ចេតនាដែលមានតួឯកស្រីជាអ្នកដឹកនាំសាច់រឿង”។

ជាមួយស្នាដៃថ្មីនេះ Jisoo ក៏គ្រោងនឹងចូលរួមក្នុងមហោស្រព Canneseries Festival នៅប្រទេសបារាំង នាថ្ងៃទី ២៣ ខែមេសា ខាងមុខនេះផងដែរ ជាការបង្ហាញវត្តមានទទួលពានរង្វាន់ Madame Figaro Rising Star Award ៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា