បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Lee Chae Min ទទួលបានតំណែងតួ​ឯកក្នុងរឿងថ្មីមួយទៀត ធ្វើការជាមួយអ្នកដឹកនាំរឿង Queen of Tears

Lee Chae Min ទទួលបានតំណែងតួ​ឯកក្នុងរឿងថ្មីមួយទៀត ធ្វើការជាមួយអ្នកដឹកនាំរឿង Queen of Tears

នៅថ្ងៃទី១២ ខែកុម្ភៈនេះ សារព័ត៌មាន Kbizoom បានចុះផ្សាយថា Lee Chae Min នឹងសម្ដែងនៅក្នុងរឿងថ្មីក្រោមចំណងជើង My Reason to Die​ ជាការងាររួមគ្នាជាមួយនឹងនឹង Kim Hee Won អ្នកសហដឹកនាំរឿង Queen of Tears។

Advertisement

នៅក្នុងរឿងភាគដែលផ្អែកតាមប្រលោមលោកលើ Webtoon នេះ តារាប្រុសវ័យ ២៥ឆ្នាំនឹងសម្ដែងជាតួអង្គ Cha Gyeol ដែលជាបុរសមានមន្តស្នេហ៍ តែអាថ៌កំបាំងម្នាក់។ យ៉ាងណាមិញ បច្ចុប្បន្ន នៅមិនទាន់មានព័ត៌មានចុះផ្សាយថា តារាស្រីរូបណានឹងមកសម្ដែងជាតួឯកស្រីនៅក្នុងភាពយន្តស្នេហាបែបយុវវ័យនេះនៅឡើយទេ។

គម្រោង My Reason to Die នេះ គឺជាការសហការគ្នាលើកដំបូងរវាង Lee Chae Min និងអ្នកដឹកនាំរឿង Kim Hee Won ដែលជាម្ចាស់ស្នាដៃឆ្នើមៗដូចជា Vincenzo, Little Women និង Queen of Tears។ ហេតុដូច្នេះ ទស្សនិកជនមានការរំពឹងទុកខ្ពស់ចំពោះការចាប់ដៃគ្នារវាងតារាសម្តែងដែលកំពុងមានសន្ទុះខ្លាំង និងអ្នកដឹកនាំរឿងដ៏មានសមត្ថភាពរូបនេះ។

គួរឱ្យដឹងផងដែរថា កាលពីថ្ងៃទី៦ ខែកុម្ភៈកន្លងទៅ តារាប្រុសរូបនេះ ក៏ទើបតែបញ្ជាក់ថា ខ្លួននឹងសម្ដែងក្នុងរឿងភាគថ្មីមួយទៀត គឺ The Miracles of the Namiya General Store។ ខណៈការងារជាបន្តបន្ទាប់នេះ គឺជាលទ្ធផលនៃភាពជោគជ័យរបស់រឿង Bon Appétit, Your Majesty ដែលជាភាពយន្តនាំយកពានរង្វាន់​ តារាសម្តែងថ្មីឆ្នើម ពីកម្មវិធី APAN Star Awards លើកទី ១១ មកជូនលោកផងដែរ៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា