បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូនខ្មែរបារាំង និងកូនខ្មែរអាមេរិក រួមគ្នាផ្សព្វផ្សាយពីវប្បធម៌ សិល្បៈខ្មែរ

កូនខ្មែរបារាំង និងកូនខ្មែរអាមេរិក រួមគ្នាផ្សព្វផ្សាយពីវប្បធម៌ សិល្បៈខ្មែរ

តារា​បង្ហាញ​ម៉ូដ​ដែល​ជា​កូនកាត់ ២ រូប គឺ Mélia Constantin និង Sydney Marith បាន​ចាប់ដៃ​គ្នា​ម្ដង​ទៀត ក្នុង​ការ​ផ្សព្វផ្សាយ​សម្លៀកបំពាក់​វប្បធម៌​ខ្មែរ ហើយ​ទីតាំង​ថត​រូប​ទៀតសោត​គឺ​នៅ​ខេត្ត​សៀមរាប នា​ប្រាសាទ​​អង្គរ​វត្ត។ ទាំង​រូបភាព និង​វីដេអូ​របស់ មាលា និង ស៊ីដនី ផ្ទុះ​ការ​ចាប់អារម្មណ៍​ខ្លាំង​សម្រស់​ដ៏​ស្រស់​ស្អាត និង​ស្បៃ​ដ៏​ប្រណីត​ដែល​អ្នក​ទាំង ២ គ្រង។

Advertisement

តារា​ខ្មែរ​ទាំង ២ ដែល​ម្នាក់​ៗ​សុទ្ធសឹងតែ​ជា​កូន​កាត់ ដោយ​ម្នាក់​ជា​កូន​បារាំង និង​ខ្មែរ ហើយ​ម្នាក់​ទៀត​ជា​កូន​កាត់​ខ្មែរ​អាមេរិក តែ​បើ​និយាយ​ពី​សម្រស់​វិញ ពិតជា​គ្មាន​ពាក្យ​បរិយាយ​ឡើយ ទាំង​ស្រស់​ស្អាត និង​មាន​ចំណេះដឹង​ពេញ​ខ្លួន។ ដោយសារ​តែ​សម្រស់​បែប​កូន​កាត់​នេះ​ហើយ មាលា និង Sydney ពេល​គ្រង​​​ឈុត​ប្រពៃណី​ខ្មែរ «ស្បៃ» ប្រៀប​បី​ដូច​ទេព​ធីតា។

មាលា តារា​ស្រី​កំពុង​ល្បី​ខ្លាំង​ក្នុង​ស្រទាប់​មហាជន​ទាំង MV, ប្រម៉ូរត​ផលិតផល​ថែរក្សា​សម្រស់ និង​កំពុង​ត្រូវ​ប៉ាន់​ក្នុង​វិស័យ​ថត​ម៉ូដ​សម្លៀកបំពាក់។ នាង​ជា​កូនកាត់​ដោយ​ម្ដាយ​ជា​ជនជាតិ​ខ្មែរ ហើយ​ឪពុក​ជា​ជនជាតិ​បារាំង។ នាង​មាន​សមត្ថភាព​និយាយ​បាន ៣ ភាសា ស្ទាត់​ជំនាញ ក្នុង​នោះ​មាន​អង់គ្លេស ខ្មែរ និង​បារាំង។

សិល្បករ​ខ្មែរ​កំពុង​ជំរុញ​ការ​ផ្សព្វផ្សាយ​ពី​សម្លៀកបំពាក់​ស្បៃខ្មែរ​កាន់តែ​ផុសផុល​ឡើង និងជ្រើសរើស​ទីតាំងនៅ​ខេត្ត​សៀមរាប ដែល​ជា​ទីឋាន​សម្បូរ​ទៅប្រាសាទ​បុរាណ​ខ្មែរ​ដែល​កសាង​តាំងពី​រាប់​ពាន់ ឆ្នាំ​មុន​។

ចំណែក Miss Planet International 2025 Sydney Marith មាន​វ័យ ២១​ឆ្នាំ មាន​ឪពុក​ជា​ជនជាតិ​ខ្មែរ និង​ម្ដាយ​ជា​ជនជាតិ​អាមេរិក ហើយ​កញ្ញា​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្ររងនៅ Bellevue College Community Education។ មាលា និង Sydney ជា​មិត្ត​សម្លាញ់​និង​គ្នា ហើយ​ជា​ញឹកញាប់​អ្នក​ទាំង ២ ត្រូវ​បាន​ថត​ប្រម៉ូត​កន្លែង និង​ផលិតផល​ជាច្រើន​ជាមួយ​គ្នា ហើយ​ក៏​ដើរ​លេង​ជាមួយ​គ្នា​ជា​ក្រុម​កូនកាត់​ដែរ៕

រូបភាព៖ Sydney Marith

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា