ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានរៀបចំកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដូនតា ដោយឥតបង់ថ្លៃ សម្រាប់ឆ្នាំ ២០២៦ ជូនដល់អ្នកជំនាន់ក្រោយដែលមានបំណងចង់បន្តវេន ក៏ដូចជាថែរក្សា ការពារ ចំណេះជំនាញពីអ្នកជំនាន់មុន។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានរៀបចំកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដូនតា ដោយឥតបង់ថ្លៃ សម្រាប់ឆ្នាំ ២០២៦ ជូនដល់អ្នកជំនាន់ក្រោយដែលមានបំណងចង់បន្តវេន ក៏ដូចជាថែរក្សា ការពារ ចំណេះជំនាញពីអ្នកជំនាន់មុន។

តាមរយៈការប្រកាសជូនដំណឹងនៅលើផេកផ្លូវការ ក្រសួងវប្បធម៌បានឱ្យដឹងថា ចាប់ពីខែ ឧសភា ឆ្នាំ ២០២៦ នឹងមានការបង្រៀនជំនាញវិជ្ជាជីវៈដូនតា នៅតាមបណ្ដាខេត្តចំនួន ៩ ដូចជា ខេត្តសៀមរាប, កណ្តាល, កំពង់ឆ្នាំង, កំពង់ចាម, កំពង់ធំ, បន្ទាយមានជ័យ, មណ្ឌលគិរី, រតនគិរី និងព្រះវិហារ។ ជំនាញដែលនឹងបណ្តុះបណ្តាលនោះរួមមាន៖ តម្បាញសូត្រនិងអំបោះ, តម្បាញក្រមាពណ៌ត្រុំ, ប៉ាក់ឌិន, ចម្លាក់ប្រាក់/ស្ពាន់, ចម្លាក់ស្បែក, តម្បាញក្រណាត់ជនជាតិដើមភាគតិច, ខ្មុកស្មាច់, ខ្មុកម្រក្សណ៍, តម្បាញកន្ទេលផ្អាវ, ស្មូនឆ្នាំង, ចម្លាក់ពុម្ព, កុលាលភាជន៍ និងគំនូរបុរាណ។




សាធារណជន ពិសេសយុវជនដែលមានបំណងចង់សិក្សាជំនាញខាងលើ អាចធ្វើការទំនាក់ទំនងមកលេខាធិការដ្ឋានបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដូនតា ពីថ្ងៃច័ន្ទ ដល់សុក្រ (រៀងរាល់ម៉ោងធ្វើការ) តាមរយៈលេខទូរស័ព្ទ ០៩៦ ៣៨៦ ៩២៥៥/០៧០ ២៣២ ២១៣ (តេឡេក្រាម) ចំពោះសិស្សដែលមកពីគ្រួសារក្រីក្រដែលមានបណ្ណសមធម៌ និងគ្រួសារងាយរងហានិភ័យ រាជរដ្ឋាភិបាលនឹងឧបត្ថម្ភប្រាក់ ២៨០ ០០០ (ម្ភៃប្រាំបីម៉ឺន) រៀលក្នុងមួយខែ តែត្រូវបំពេញលក្ខខណ្ឌសិក្សាឲ្យបានត្រឹមត្រូវ៕
រូបភាព ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
