បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
N.John ទៅសម្ដែងនៅកូរ៉េលើកនេះ ទទួលបានការគាំទ្រខ្លាំងទាំងខ្មែរនៅទីនោះ និងជនជាតិកូរ៉េផ្ទាល់

N.John ទៅសម្ដែងនៅកូរ៉េលើកនេះ ទទួលបានការគាំទ្រខ្លាំងទាំងខ្មែរនៅទីនោះ និងជនជាតិកូរ៉េផ្ទាល់

បេសកកម្ម​ទៅ​កូរ៉េ​ខាង​ត្បូង​លើក​នេះ របស់ N.John មិន​ត្រឹម​សម្ដែង​ក្នុង​ក្នុង​កម្មវិធី fashion show ប៉ុណ្ណោះ​ឡើយ​ដោយ​ម្ចាស់​បទ «Sweet Love» បាន​ទៅ​សម្ដែង​ក្នុង​ក្លឹប​រាត្រី​១​កន្លែង​នៅ SR CLUB ដែល​ស្ថិត​នៅ​តំបន់​ស៊ូវ៉ុន មាន​ការ​ចូលរួម​ច្រើន​ពី​សំណាក់​ជនជាតិ​ខ្មែរ ដែល​រស់នៅ​ដើម្បី​ប្រកប​អាជីព​ទី​នោះ។

Advertisement

លើស​ពី​ការ​សម្ដែង​ធម្មតា N.John បាន​ទាក់ទាញ​ប្រជាប្រិយភាព​បាន​ពី​សំណាក់​ជនជាតិ​កូរ៉េ​ខាងត្បូង​យ៉ាង​ច្រើន ពិសេស​ក្រុម​អ្នក​រាំ​អាជីព។ តាម​រយៈ​វីដេអូ​បង្ហាញ​ពី​សកម្មភាព​ជាច្រើន​របស់​តារ​ខ្មែរ​រូប​នេះ លោក​បាន​ថត​វីដេអូ​ជាមួយ Dancer ប្រុស​ស្រី​ល្បី​ៗ​ដោយ​រាំ​បទ «Pop Out» ដែល​កំពុង​សុះសាយ​ខ្លាំង​ក្នុង​ចំណោម​តារ K-Pop។ ការ​សម្ដែង​របស់ N.John របស់​ទាក់ទាញ​ជនជាតិ​ខ្មែរ​ដែល​នៅ​ពេញ​ប្រទេស​កូរ៉េ ធ្វើ​ដំណើរ​រាប់​រយ​គីឡូ​ម៉ែត្រ ដើម្បី​មក​ទស្សនា​ការ​ច្រៀង​រាំ​របស់​លោក។

សម្រាប់​គោលដៅ​បន្ទាប់​របស់​កូន​ប្រុស​ទី ២ កំពូល​តារា​ចម្រៀង ព្រាប សុវត្ថិ គឺ​ចង់​ពង្រីក​ទីផ្សារ​ទាំង​នៅ​កូរ៉េ និង​នៅ​អាស៊ី​អាគ្នេយ៍​។ នេះ​បើ​យោង​តាម​ការ​លើកឡើង​របស់​លោក Pete Dinero អ្នក​គ្រប់​គ្រង​ក្រុមហ៊ុន Circa 13 Music ដែល​ជា​ទ្រនំ​របស់ N.John។

លោក Pete Dinero បាន​បញ្ជាក់​កាល​ពី​អំឡុង​ជួប​ជាមួយ​លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ ថា​ក្រុមហ៊ុន​របស់​លោក​នឹង​បន្ត​កិច្ច​សហការ​កាន់តែ​ល្អ​ជាមួយ​ក្រុមហ៊ុន​សិល្បៈ​កម្សាន្ត​របស់​កូរ៉េ ដើម្បី​ឲ្យ N.John មាន​ឱកាស​សម្ដែង​កាន់តែ​ច្រើន​នៅ​ប្រទេស​កូរ៉េ ដោយសារ ក្រុមហ៊ុន Circa 13 Music មាន​មហិច្ឆតា​ចង់​ជំរុញ​ប្រជាប្រិយភាព​របស់​លោក N.John ឲ្យ​កាន់តែ​ល្បីល្បាញ ក្នុង​ទឹក​ដី​នៃ​ប្រទេស​កូរ៉េ និង​បណ្ដា​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។

គួរ​បញ្ជាក់​ថា N.John នឹង​អាច​សហការ​ជាមួយ​ស្ថានទូត ក្នុង​ការ​ចូលរួម​សម្ដែង​ក្នុង​កម្មវិធី​ធំ​ៗ​របស់​ស្ថានទូត ដើម្បី​ឲ្យ​ប្រជាជន​ខ្មែរ​បាន​ជួប និង​ទស្សនា​ការ​សម្ដែង​របស់​លោក។ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ ថា​បាន​ជម្រាប N.John ថា​ឆ្នាំក្រោយ​ជា​ឆ្នាំ​ពិសេស​នៃ​ទំនាក់ទំនង​ការទូត​គម្រប់​ខួប​ ៣០ឆ្នាំ​រវាង​ប្រទេស​កម្ពុជា-កូរ៉េ លោក​ចង់​ឲ្យ​មាន​ការ​បង្ហាញ​អំពី​សិល្បៈ​ចម្រៀង​រួមគ្នា​រវាង​កម្ពុជា-កូរ៉េ ដែល​បញ្ចូល​វប្បធម៌ និង​អរិយធម៌​ខ្មែរ ដើម្បី​ឲ្យ​បណ្ដា​អង្គទូត និង​ភ្ញៀវ​បរទេស​បាន​ទស្សនា និង​ស្គាល់​កាន់តែ​ច្រើន​អំពី​វប្បធម៌​ដ៏​សម្បូរ​បែប​របស់​ប្រទេស​កម្ពុជា៕

រូបភាព៖ SR CLUB

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា