បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Valentine ឆ្នាំនេះ នរិទ្ធ ចាប់ដៃ វណ្ណដា បញ្ចេញបទចម្រៀងថ្មី អត្ថន័យមធ្យម ងំអ្នកច្រៀងមើលទៅ cute

Valentine ឆ្នាំនេះ នរិទ្ធ ចាប់ដៃ វណ្ណដា បញ្ចេញបទចម្រៀងថ្មី អត្ថន័យមធ្យម ងំអ្នកច្រៀងមើលទៅ cute

តារាចម្រៀងប្រុសដែលបេញដោយសមត្ថភាព នរិទ្ធ និង វណ្ណដា លែង​ឲ្យ​អ្នក​គាំទ្រ​រង់ចាំ​យូរ​ទៀតហើយ ដោយ​មុន​នេះ​បន្តិច​តារា​ប្រុស​ទាំង ២ របស់​ផលិតកម្ម​បារមី បាន​បញ្ចេញ​បទ “DECADE OF LOVE” អបអរ​បុណ្យ​នៃ​​ថ្ងៃ​ស្រលាញ់ សម្រាប់​ឆ្នាំ ២០២៦ នេះ។

Advertisement

វណ្ណដា និង នរិទ្ធ មាន​ស៊ី​ចង្វាក់​គ្នា​ខ្លាំង ទាំង​ការ​ផលិត​បទ​ចម្រៀង និង​ជីវិត​ពិត​ប្រចាំ​ថ្ងៃ ដែល​នោះ​ឲ្យ​ធ្វើឲ្យ​បទ​នីមួយ​ៗ​របស់​អ្នក​ទាំង ២ តែងតែ​ទទួល​បាន​ការ​គាំទ្រ​ច្រើន ព្រោះ​មិន​ត្រឹម​មាន​ភាព​កំប្លុកកំប្លែង​ឡើយ សមត្ថភាព​ផ្នែក​តែង​និពន្ធ និង​ការងារ​ផ្នែក​តន្រ្តី​នៃ​តារា​ប្រុស​ទាំង ២ សុទ្ធតែ​មិន​ធម្មតា​ឡើយ។

គ្រាន់តែ វណ្ណដា បញ្ចេញ teaser ខ្លី​មួយ តាំងពី​ថ្ងៃ ៩ កុម្ភៈ មក មួយ​ឃ្លា “Oh baby I love you តាំងពី​នៅ school តាំងពី​មិត្តភ័ក្ដិ​ហើយ​ក្លាយ​ទៅ​ជា​គូ” ជា​ឃ្លា​ឮ​លាន់​រងំ និង​កំពុង​ពេញ​និយម​បំផុត​នៅ​ក្នុង​បទ “Decade of Love”។ វីដេអូ teaser ដំបូង មាន​រយៈពេល​ត្រឹម ២៧ វិនាទី តែ​មាន​អ្នក​មើល​ជាង ១ លាន​នាក់​បាត់​ទៅ​ហើយ។

គួរ​បញ្ជាក់​ផងដែរ​ថា នរិទ្ធ វណ្ណដា ធ្លាប់​បាន​ចេញ​ចម្រៀង​រួម​គ្នា​ច្រើន​ដង​មក​ហើយ ដោយ​បទ​មួយ​ណា​ក៏​អ្នក​មើល​រាប់​លាន​ដែរ។ នេះ​មិន​បាច់​រាប់​បញ្ចូល​វីដេអូ​កំប្លែង​លេង​របស់​តារា​ប្រុស​ជួរ​មុខ​នៅ បារមី ទាំង ២។ “DECADE OF LOVE” និយាយ​ពី​ខួបស្នេហា​ ១០ ឆ្នាំ រវាង​គូស្នេហ៍ ដែល​ពួកគេ​សេពគប់​គ្នាតាំងពីរៀននៅ​សាកលវិទ្យាល័យ៕

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា