បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Oliver Tree ម្ចាស់បទ Life Goes On ទទួលមរណភាព ដោយសារគ្រោះថ្នាក់ឧទ្ធម្ភាគចក្របុកគ្នា

Oliver Tree ម្ចាស់បទ Life Goes On ទទួលមរណភាព ដោយសារគ្រោះថ្នាក់ឧទ្ធម្ភាគចក្របុកគ្នា

Oliver Tree បានទទួលមរណភាពក្នុងវ័យ ៣២ ឆ្នាំ ដោយសារគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ កាលពីព្រឹកថ្ងៃទី ១៤ ខែមិថុនា នេះ នៅក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។

Advertisement

ផ្អែកតាមការចុះផ្សាយរបស់ NBC News គ្រោះថ្នាក់នេះបានកើតឡើង ដោយសារឧទ្ធម្ភាគចក្រចំនួន ២ គ្រឿង បានបុកគ្នានៅលើអាកាស មុននឹងធ្លាក់ចុះក្រោម បណ្តាលឱ្យមនុស្សចំនួន ៦ នាក់ស្លាប់បាត់បង់ជីវិត រួមទាំង Oliver Tree។

នាយកដ្ឋានពន្លត់អគ្គិភ័យយោធាប្រចាំទីក្រុង Rio de Janeiro បានឱ្យដឹងថា ឧទ្ធម្ភាគចក្រ ១ ក្នុងចំណោមទាំង ២ គ្រឿងនោះ បានធ្លាក់ចំកន្លែងលក់រថយន្ត ដែលមានរថយន្តអគ្គិសនីជាច្រើនគ្រឿងកំពុងចត បណ្ដាលឱ្យមានអគ្គិភ័យកើតឡើង ក៏ប៉ុន្តែត្រូវបានពន្លត់ទៅវិញទាន់ពេលវេលា។

យ៉ាងណាមិញ បច្ចុប្បន្នមន្ត្រីជំនាញកំពុងតែបើកការស៊ើបអង្កេត ដើម្បីស្វែងរកមូលហេតុពិតប្រាកដនៃគ្រោះថ្នាក់មួយនេះ។

គួរឱ្យដឹងផងដែរថា Oliver Tree កំពុងស្ថិតក្នុងចន្លោះការប្រគំតន្ត្រីទេសចរណ៍ សម្រាប់អាល់ប៊ុមខ្នាតពេញទី ៤ របស់ខ្លួនគឺ “Love You Madly, Hate You Badly”។ កាលពីថ្ងៃទី ៤ ខែមិថុនា កន្លងទៅ តារាចម្រៀងរូបនេះទើបតែបានឡើងសម្ដែងនៅក្នុងទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន។

មុនថ្ងៃកើតហេតុមួយថ្ងៃ លោកក៏បានបង្ហោះវីដេអូលើគណនី Instagram ដើម្បីចែករំលែកពីបទពិសោធន៍លើកដំបូងរបស់លោកនៅក្នុងប្រទេសប្រេស៊ីលផងដែរ៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា