បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តារាប្រុសក្នុងដួងចិត្ត! Park Ji Hoon ទទួលបានការសរសើរខ្លាំង ក្រោយជួយចេញថ្លៃព្យាបាលឱ្យអ្នកចាត់ការផ្ទាល់ខ្លួន

តារាប្រុសក្នុងដួងចិត្ត! Park Ji Hoon ទទួលបានការសរសើរខ្លាំង ក្រោយជួយចេញថ្លៃព្យាបាលឱ្យអ្នកចាត់ការផ្ទាល់ខ្លួន

រឿងរ៉ាវដ៏គួរឱ្យរំភើបចិត្តមួយរបស់តារាចម្រៀង និងតារាសម្តែង Park Ji Hoon តួឯកប្រុសក្នុងរឿង Weak Heros Class 1&2 កំពុងតែល្បីល្បាញពេញបណ្តាញសង្គម បន្ទាប់ពីគ្រូពេទ្យសើស្បែកម្នាក់បានទម្លាយពីទឹកចិត្តដ៏ល្អប្រពៃរបស់លោក។

Advertisement

តាមរយៈការបង្ហោះកាលពីថ្ងៃទី ១៧ ខែមីនា លោកគ្រូពេទ្យម្នាក់បានរៀបរាប់ថាកាលពីប៉ុន្មានខែមុន នៅពេលថ្លៃព្យាបាលនៅគ្លីនិកមានការកើនឡើងខ្ពស់លើសពីការរំពឹងទុក ធ្វើឱ្យអ្នកចាត់ការទូទៅរបស់ Park Ji Hoon មានការបារម្ភ សម្រាប់ថ្លៃចំណាយព្យាបាល។ លោកគ្រូពេទ្យរូបនេះបានបន្ដថា នៅពេលដែលតារាប្រុសវ័យ ២៧ ឆ្នាំបានដឹងអំពីរឿងនេះហើយ លោកបានសម្រេចចិត្តចេញមុខមកទទួលរ៉ាប់រងរាល់ការចំណាយទាំងអស់របស់អ្នកចាត់ការផ្ទាល់ខ្លួនលោកដោយផ្ទាល់តែម្តង។

មិនត្រឹមតែប៉ុណ្ណោះ ចាប់ពីពេលនោះមកគេតែងតែលោកបានជូនអ្នកចាត់ការរបស់លោកទៅគ្លីនិកព្យាបាលរាល់ពេលដែលលោកអាចឆ្លៀតពេលទៀតផង។

ទង្វើដ៏កម្រ និងជា​ការផ្តល់តម្លៃដល់បុគ្គលិកដែលនៅក្បែរខ្លួនបែបនេះបានធ្វើឱ្យមហាជន និងអ្នកលេងអ៊ីនធឺណិតសម្តែងការកោតសរសើរមិនដាច់ពីមាត់ ដោយម្នាក់ៗលើកឡើងថាលោកមិនត្រឹមតែជាតារាដែលមានសមត្ថភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានចរិតមារយាទល្អស័ក្តិសមជា “តារាសម្តែង ១០ លាននាក់” ពិតប្រាកដមែន។ ពាក្យថា “តារាសម្តែង ១០ លាននាក់” ឬ “10 million actor” មានន័យថាជាតារាសម្ដែងដែលទទួលបានការចូលទស្សនាលើសពី ១០ លាននាក់នៅក្នុង box office ដែលជាវេទិកាវាស់ស្ទង់កម្រិតល្បីល្បាញខ្សែភាពយន្ដដ៏សំខាន់របស់ប្រទេសកូរ៉េខាងត្បូង។ នៅពេលដែលតារារូបណាបានជាប់ឈ្មោះជាតារាសម្តែង ១០ លាននាក់ មានន័យថាឈ្មោះរបស់ពួកគេបានស្ថិតក្នុងចំណោមជាតារាជួរមុខ ឬតារាកម្រិត A ហើយ។​

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នភាពជោគជ័យរបស់ Park Ji Hoon កំពុងតែហក់ឡើងខ្ពស់ខ្លាំងតាមរយៈខ្សែភាពយន្តចុងក្រោយដែលមានចំណងជើងថា The King’s Warden ដែលសម្រេចបានចំនួនអ្នកទស្សនារហូតដល់ទៅ ១៣.៦ លាននាក់ ដែលជាសមិទ្ធផលដ៏អស្ចារ្យបំផុតមួយក្នុងអាជីពសម្តែងរបស់លោក៕

កញ្ញា ទ្រីយ៉ា | Ms. Trya

កញ្ញា ទ្រីយ៉ា | Ms. Trya

នាងខ្ញុំជានិស្សិតបញ្ចប់ការសិក្សាផ្នែកភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង និងធ្លាប់ធ្វើការងារការិយាល័យជាង ២ឆ្នាំ ហើយបច្ចុប្បន្ននាងខ្ញុំជាអ្នកសរសេរមាតិកានៅ AMS Infotainment។ នាងខ្ញុំនឹងនាំយកនូវមាតិកាថ្មីៗ ប្លែកៗទាក់ទងម្ហូបអាហារ និងកន្លែងដើរកម្សាន្ត ដើម្បីចែករំលែកដល់ប្រិយមិត្ត។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា