បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ពេជ្រ វត្តីសារ៉ាវឌ្ឍី គ្រងឈុតទេវតាឆ្នាំថ្មី បង្ហាញអត្តសញ្ញាណ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ

ពេជ្រ វត្តីសារ៉ាវឌ្ឍី គ្រងឈុតទេវតាឆ្នាំថ្មី បង្ហាញអត្តសញ្ញាណ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ

ផ្អើល​អស់​មនុស្ស​ម្នា​មក​ចោម​រោម​មើល​ក្បួន​ដង្ហែ​ទេវតា​ឆ្នាំ​ថ្មី នៅ​ម្ដុំ​ទី​តាំង​នៃ​សាលា​តិច​ណូ ដែល​មាន​ទាំងតួអង្គ​ទេវតា​ នាម៉ឺន​មន្ត្រី អ្នក​ហែហម ប្រដាប់​ដោយ​សម្លៀកបំពាក់​បុរាណ​ខ្មែរ យ៉ាង​ល្អ​ឥត​ខ្ចោះ ប្រៀប​បី​ដូច​ទេវតា​ប្រតិស្ឋាន​ពិតៗ។

Advertisement

ក្បួន​ដង្ហែ​ទេវតា ផ្លាស់​ឆ្នាំ​ចាស់ ចូល​ឆ្នាំ​ថ្មី ដែល​រៀបចំដោយ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (សាលា​តិច​ណូ) កាល​ពី​ថ្ងៃ​ទី ២៨ ខែ មីនា កន្លង​ទៅ បាន​បង្ហាញ​នូវ​អត្តសញ្ញាណ ប្រពៃណី ទំនៀមទម្លាប់​ខ្មែរ។ ជាមួយ​គ្នា កញ្ញា ពេជ្រ វត្តី​សារ៉ាវឌ្ឍី ត្រូវ​បាន​ជ្រើស​ឱ្យ​តំណាង​ជា​តួអង្គ​ទេវតា ព្រះ​នាង រាក្សសាទេវី ជាមួយ​ការ​តុប​តែង និង​រណ្ដាប់​ទៅ​ដោយ​គ្រឿង​បុរាណ​ខ្មែរ ដ្បិត​ថា​ជា​លើក​ដំបូង ប៉ុន្តែ​បវរ​កញ្ញា​កម្ពុជា​រូប​នេះ បាន​ខិត​ខំ​ប្រឹង​ប្រែង​អស់​ពី​កម្លាំង​កាយ​ចិត្ត ទាំង​ការ​រៀប​ចំ ក៏​ដូច​ជា​សិក្សា​ស្វែង​យល់​អំពី​ពិធី​បុណ្យ​ជាតិ​ដែល​មាន​អាយុកាល​ដ៏​យូរ​លង់​មួយ​នេះ។

គួរ​បញ្ជាក់​ឱ្យ​ដឹង​ថា មហាសង្ក្រាន្ត ឆ្នាំមមី អដ្ឋស័ក ចុល្លសករាជ១៣៨៨ នឹងចូលមកដល់នៅក្នុងថ្ងៃ អង្គារ ១២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១០:៤៨នាទីព្រឹក ៕

រូបភាព ៖ pich votey saravody

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា