បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
SABAY CINEMA សហការ​បង្កើត​យុទ្ធនាការជួយកុមារអូទីស្សឹមនៅសាលារៀន ទន្សាយ

SABAY CINEMA សហការ​បង្កើត​យុទ្ធនាការជួយកុមារអូទីស្សឹមនៅសាលារៀន ទន្សាយ

រោង​ភាពយន្ត SABAY CINEMA និង Sabay Bowling បាន​បង្កើត​យុទ្ធនាការ​សប្បុរសធម៌​មួយ​ដើម្បី​ជួយ​ដល់​កុមារ​ដែល​មាន​បញ្ហា​សតិអារម្មណ៍ និង​កុមារ​អូទីស្សឹម ជាង ៨០០ នាក់​ដែល​កំពុង​ទទួល​ការ​ថែ​ទាំ​ពិសេស​នៅ​សាលា​រៀន ទន្សាយ។

Advertisement

កាល​ពី​ថ្ងៃ​ទី ១ ខែ មិថុនា ឆ្នាំ ២០២៦ ម្សិលមិញ ដែល​ជា​ថ្ងៃ​កុមារ​អន្តរជាតិ SABAY CINEMA និង Sabay Bowling បាន​ប្រកាស​បើក​ជា​ផ្លូវ​ការ​យុទ្ធនាការ​សប្បុរសធម៌ «ចែក​រំលែក​សុភមង្គល​ជាមួយ SABAY សម្រាប់​កុមារ» នៅ​ឯ​រោង​កុន SABAY សាខា Aeon2។ យុទ្ធនាការ​នេះ​ធ្វើ​ឡើង​រយៈពេល​១​ខែ​ពេញ ចាប់​ពី​ថ្ងៃ​​ ១ ដល់​ថ្ងៃ​៣០ ខែមិថុនា ឆ្នាំ ២០២៦ ក្នុង​គោល​បំណង​រៃ​អង្គាស​ថវិកា និង​បង្កើន​ការ​យល់​ដឹង​ជា​សាធារណៈ​អំពី​កុមារ​ដែល​មាន​តម្រូវ​ការ​ពិសេស ព្រម​ទាំង​ជំរុញ​ឱ្យ​មាន​ការ​ចូលរួម និង​រួម​បញ្ចូល​គ្នា​ឱ្យ​កាន់​តែ​ប្រសើរ​នៅ​ក្នុង​សង្គម។

ក្នុង​រយៈពេល​១​ខែ​នៃ​យុទ្ធនាការ សាធារណៈ​ជន​អាច​ចូល​រួម​គាំទ្រ​នៅ SABAY CINEMA និង Sabay Bowling គ្រប់​សាខា​ផ្សារ​ទំនើប Aeon ទាំង​អស់។ សម្រាប់​សមាជិក Sabay Bowling ​ទទួល​បាន​ការ​ផ្ដល់​ជូន​ពិសេស​ដោយ​អាច​លេង​ប៊ូលីង​លើក​ដំបូង​ក្នុង​តម្លៃ​ត្រឹម ១ ដុល្លារ (បញ្ចុះ​ពី​តម្លៃ​ធម្មតា ៥ ដុល្លារ) ហើយ​ថវិកា​នេះ​នឹង​បរិច្ចាគ​ជូន​អង្កការ Rabbit School។ បន្ថែម SABAY CINEMA នឹង​បរិច្ចាគ ៥០០រៀល សម្រាប់​ការ​ទិញ​ពោត​លីង (Popcorn) មួយ​ប្រអប់​ក្នុង​អំឡុង​ពេល​យុទ្ធនាការ​នេះ​ផង​ដែរ។

ជាមួយគ្នា ក្នុង​ថ្ងៃ​ប្រកាស​បើក​ផ្លូវ​ការ​យុទ្ធនាការ​សប្បុរសធម៌​កាល​ពី​ម្សិល​មិញ ក៏​មាន​ការ​ចូល​រួម​ពី​សំណាក់​ថ្នាក់​ដឹក​នាំ​របស់ SABAY CINEMA និង Sabay Bowling តំណាង​អង្គការ Rabbit School តំណាង​កម្មវិធី RUN BY HEART និង ស្ថាបនិក Run With Sai លោក អ៊ួន បឋម (សាយ) ព្រម​ទាំង​វត្តមាន​អាណាព្យាបាល និង​កុមារ​តម្រូវ​ការ​ពិសេស​ជា​ច្រើន​បាន​អញ្ជើញ​ចូល​រួម។ ស្ថិត​ក្នុង​បរិយាកាស​ដ៏​ពិសេស​ខាង​លើ អាណាព្យាបាល​និង​កុមារ​អូទីស្សឹម​ក៏​បាន​ទស្សនា​រឿង​កុន និង​ចូល​រួម​សកម្មភាព​សប្បាយ​ៗ​ជា​ច្រើន​ដូច​ជា​ការ​បោះ​ប៊ូលីង និង​ថត​រូប​លេង​ជា​ដើម។

គួរ​ឱ្យ​ដឹង​ថា នៅ​ពេល​បញ្ចប់​យុទ្ធនាការ នា​ថ្ងៃ​ទី ៣០ ខែមិថុនា ឆ្នាំ ២០២៦ ថវិកា​ទាំង​អស់​ដែល​ប្រមូល​បាន​នឹង​ប្រគល់​ជូន​អង្កការ Rabbit School ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​ពិសេស​ដែល​គ្រោង​រៀប​ចំ​នៅ​ខែ កក្កដា ឆ្នាំ ២០២៦៕

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា