បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សាន្ត កុសុមៈ រវល់កិច្ចការបង្រៀនយ៉ាងណា ក៏មិនភ្លេចវេទិកា «យុវជនក្នុងកិច្ចការពារវប្បធម៌»

សាន្ត កុសុមៈ រវល់កិច្ចការបង្រៀនយ៉ាងណា ក៏មិនភ្លេចវេទិកា «យុវជនក្នុងកិច្ចការពារវប្បធម៌»

បើ​ទោះ​ក្លាយ​ជា​គ្រូ​បង្រៀនបឋមសិក្សា ក៏​កញ្ញា​នៅតែ​មិន​បោះបង់​អាជីព​សិល្បៈ និង​ចូលរួម​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​វប្បធម៌​ខ្មែរ​ដែរ ដូច​ថ្មី​ៗ​នេះ​កញ្ញា​តារា​សម្ដែង និង​ជា​គ្រូ​បង្រៀន​បាន​មក​ចូលរួម​កម្មវិធី​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ។

Advertisement

វេទិកា «យុវជនក្នុងកិច្ចការពារវប្បធម៌» ក្រោម​ប្រធានបទ រួមគ្នា​លើកស្ទួយ​សិល្បៈ​វប្បធម៌ កាលពី​​ល្ងាច​ថ្ងៃ ៣០ ខែ​មីនា ឆ្នាំ ២០២៦ ក្រោម​វត្តមាន​លោក​ជំទាវ​បណ្ឌិត​សាស្ត្រាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ។ ក្នុង​នោះ មាន​ការ​ចូលរួម​ពី​សំណាក់​តារា​ប្រុស​ស្រី​ល្បី​ៗ ហើយ​ក្នុង​នោះ​ក៏​មាន​វត្តមាន សាន្ត កុសុមៈ ផងដែរ។

កិច្ច​ការងារ​តែង​បង្រៀន​ដ្បិត​រវល់​យ៉ាង​ណា ក៏ កុសុមៈ នៅតែ​សកម្ម​ក្នុង​ការ​ចូលរួម​ថែរក្សា ការពារ ផ្សព្វផ្សាយ​ពី​សិល្បៈ វប្បធម៌​ខ្មែរ​ជានិច្ច។ កញ្ញា​ក៏​ទទួល​បាន​ប័ណ្ណ​សរសើរ​ពី​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ក្នុង​នាម​ជា​សិល្ប​ការិនី​ម្នាក់​ដែល​សកម្ម ក្នុង​ការ​ចូលរួម​នា​ពេល​កន្លង​មក។

សម្រាប់​ការ​រៀបចំ​ខ្លួន​វិញ កុសុមៈ នៅតែ​បង្ហាញ​ពី​ឫកពា​ថ្លៃថ្នូរ និង​ស្រស់​ស្អាត​ផងដែរ ដោយ​ឈុត​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ​ពណ៌​ផ្កា​ម៉ោង ១០ និង​រៀបចំ​ផាត់​មុខ និង​សក់​បែប​ធម្មតា​ៗ តែ​មើល​យ៉ាង​ណា​ក៏​នៅ​តែ​លេចធ្លោ។ ជយលាភីលេខ១ កម្មវិធី «ធីតាឯកសង្រ្កាន្ត» ឆ្នាំ ២០២១ ហើយ​ជា​និច្ចកាល​ពេល​ទៅ​ក្រៅ​ប្រទេស នាង​បាន​ចូលរួម​ធ្វើ​យ៉ាងណា​ឲ្យ​គេ​បាន​ស្គាល់​ខ្មែរ ដោយ​យក​សម្លៀក​បំពាក់​របស់​ខ្មែរ ទៅ​ស្លៀក​នៅ​បរទេស៕

រូបភាព៖ Kosamak san និង ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា