បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Sandara Park ពោលពាក្យ “អរគុណកម្ពុជា” ព្រមទាំងអបអរដល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

Sandara Park ពោលពាក្យ “អរគុណកម្ពុជា” ព្រមទាំងអបអរដល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

នៅរសៀលថ្ងៃទី២០ ខែមេសា នេះ Sandara Park បានបង្ហោះរូបភាពគ្រាដែលខ្លួនមកសម្ដែងក្នុងកម្មវិធីប្រគំតន្ត្រីនៅលើទឹកដីសៀមរាបអង្គរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយភ្ជាប់ជាមួយសំណេរថា “អរគុណកម្ពុជា”។

Advertisement

សង្ក្រាន្តឆ្នាំថ្មី ឆ្នាំមមី​ អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ដែលទើបតែរំលងទៅនេះ តារាខេប៉ុប Sandara Park បានធ្វើដំណើរមកកាន់ទឹកដីប្រវត្តិសាស្រ្តសៀមរាបអង្គរដើម្បីចូលរួមកម្មវិធីប្រគំតន្ត្រី នៅរាត្រីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦។

លុះមកដល់ថ្ងៃទី២០ តារាស្រីវ័យ ៤១ឆ្នាំក៏បានបង្ហោះរូបភាពពីការសម្ដែងរបស់ខ្លួន​ដោយបានសរសេរសំណេរថា “អរគុណកម្ពុជា” ទន្ទឹមគ្នានឹងរូបទង់ជាតិប្រទេសកម្ពុជា ព្រមទាំងបន្តទៀតថា៖ “អរគុណដល់ពេលវេលាល្អៗដែលយើងបានចំណាយរួមគ្នា។​ រីករាយពិធីបុណ្យចូលឆ្នាំខ្មែរ”។

មុននឹងការបង្ហោះខាងលើនេះ Sandara Park ក៏បានបង្ហោះរូបភាពរបស់ខ្លួននៅឯអាកាសយានដ្ឋាន ដោយប្រាប់អ្នកគាំទ្រអំពីដំណើរចាកចេញពីរាជធានីភ្នំពេញទៅកាន់ខេត្តសៀមរាប ខណៈ​នៅថ្ងៃបន្ទាប់នៃកម្មវិធី អ្នកគាំទ្រក៏បានប្រទះឃើញតារាស្រី និងក្រុមការងារទៅទស្សនាកម្សាន្តប្រាសាទអង្គរវត្តផងដែរ។

សូមរំឭកថា នេះគឺជាលើកទី ២ហើយដែល Sandara Park បានបង្ហាញខ្លួនលើឆាកតន្រ្តីឯទឹកដីប្រទេសកម្ពុជា។ កកាលពីលើកដំបូង តារាស្រីរូបនេះបានមកសម្ដែងជុំគ្នាជាក្រុម 2ne1 ជាមួយនឹងកម្មវីធីប្រគំតន្ត្រីនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា