សមាគមសិល្បករខ្មែរ បានប្រកាសជូនដំណឹងដល់សាធារណៈជនឱ្យប្រុងប្រយ័ត្ន ព្រោះមានជនខិលខូចមិនស្គាល់អត្តសញ្ញាណបានប្រើឈ្មោះ សមាគមសិល្បករខ្មែរ ដើររៃអង្គាសថវិកាតាមទីសាធារណៈ ដោយភូតភរថាជួយជនភៀសសឹក និងកងទ័ពជួរមុខ។

សមាគមសិល្បករខ្មែរ បានប្រកាសជូនដំណឹងដល់សាធារណៈជនឱ្យប្រុងប្រយ័ត្ន ព្រោះមានជនខិលខូចមិនស្គាល់អត្តសញ្ញាណបានប្រើឈ្មោះ សមាគមសិល្បករខ្មែរ ដើររៃអង្គាសថវិកាតាមទីសាធារណៈ ដោយភូតភរថាជួយជនភៀសសឹក និងកងទ័ពជួរមុខ។

ថ្មីៗ នេះសមាគមសិល្បករខ្មែរបានទទួលព័ត៌មានថា មានជនឆ្លៀតឱកាសមួយចំនួនបានប្រើឈ្មោះរបស់សមាគមសិល្បករខ្មែរ ដើម្បីដើរប្រមូលថវិកាតាមទីសាធារណៈ ដោយបានលើកឡើងថា រៃអង្គាសថវិកាដើម្បីជួយជនភៀសសឹក និងវីរកងទ័ពតាមព្រំដែន។ ជាមួយគ្នា ក្នុងនាមស្ថាប័នអ្នកនាំពាក្យសមាគមសិល្បករខ្មែរ បានធ្វើការបដិសេធដាច់អហង្ការថា នេះមិនមែនជាសកម្មភាពរបស់ក្រុមការងារ និងសមាជិករបស់សមាគមសិល្បករខ្មែរឡើយ។ ដោយឡែក សមាគមសិល្បករខ្មែរ មិនមានកម្មវិធីដើររៃអង្គាសប្រាក់បែបនេះទេ។
បន្ថែម សមាគមសិល្បករខ្មែរ នឹងអនុវត្តន៍វិធានការផ្លូវច្បាប់ជាបន្ទាន់ ចំពោះជនឆ្លៀតឱកាសទាំងឡាយណាដែលនៅបន្តប្រព្រឹត្តិសកម្មភាពខុសឆ្គងបែបនេះទៀត៕


រូបភាព ៖ សមាគមសិល្បករខ្មែរ
