បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Stray Kids បង្កើតប្រវត្តិសាស្ត្រក្លាយជាក្រុមខេប៉ុបជំនាន់ទី ៤ ដែលទទួលបានពាន Daesang ច្រើនជាងគេ

Stray Kids បង្កើតប្រវត្តិសាស្ត្រក្លាយជាក្រុមខេប៉ុបជំនាន់ទី ៤ ដែលទទួលបានពាន Daesang ច្រើនជាងគេ

នៅក្នុងកម្មវិធីពានរង្វាន់ Hanteo Music Awards (HMA) លើកទី ៣៣ ក្រុម Stray Kids បានដណ្តើមយកពានរង្វាន់ដ៏មានកិត្យានុភាព ‘Best Album (Daesang)’ ដែលជាពានរង្វាន់ធំ (Grand Prize) លើកទី ៣ ក្នុងអាជីពរបស់ពួកគេ ហើយក៏ជាពានរង្វាន់ Album Daesang ដំបូងគេបង្អស់ពីកម្មវិធី HMA ផងដែរ។ តាមរយៈសមិទ្ធផលថ្មីនេះធ្វើឱ្យ Stray Kids បានកាន់កាប់កំណត់ត្រាជាសិល្បករជំនាន់ទី ៤ ដែលមានពាន Daesang ច្រើនជាងគេបំផុត សរុបដល់ទៅ ១៩ ពានរង្វាន់​។ ពួកគេក៏បានក្លាយជាសិល្បកររបស់ផលិតកម្ម JYP Entertainment ដែលមានពាន Daesang ច្រើនជាងគេផងដែរគិតរហូតមកដល់បច្ចុប្បន្ន។

Advertisement

មិនតែប៉ុណ្ណោះ អាល់ប៊ុម ‘KARMA’ របស់ក្រុមចម្រៀងមួយនេះក៏បានឈ្នះកិត្តិយសខ្ពស់បំផុត ដោយបានក្លាយជាអាល់ប៊ុម​ឈ្នះពាន Daesang (Album of the Year) ចំនួន ៥ លើកជាផ្លូវការ នៅតាមកម្មវិធីពានរង្វាន់ធំៗ រួមមាន៖

  • Golden Disc Awards
  • MAMA Awards
  • Asia Artist Awards
  • DAwards
  • Hanteo Music Awards

ក្រៅពីពាន Daesang ក្រុម Stray Kids បានដណ្តើមយកពានរង្វាន់ជាច្រើនទៀតនៅក្នុងកម្មវិធី HMA ឆ្នាំនេះ ដែលបង្ហាញពីវត្តមានដ៏លើសលប់របស់ពួកគេនៅកម្រិតសកល។ ពានរង្វាន់ទាំងនោះរួមមាន៖

  • Artist of the Year (Bonsang)
  • Best Continent Artist – អាមេរិកខាងជើង
  • Best Continent Artist – អាមេរិកខាងត្បូង
  • Best Continent Artist – អឺរ៉ុប
  • Best Continent Artist – អាហ្វ្រិក

ជាមួយនឹងជ័យជម្នះសរុបចំនួន ៦ ពាន ធ្វើឱ្យក្រុម Stray Kids បានក្លាយជាសិល្បករដែលមានចំនួនពានរង្វាន់ខ្ពស់ជាងគេនៅក្នុងកម្មវិធី Hanteo Music Awards ឆ្នាំនេះ ក៏ដូចជាសិល្បករដែលទទួលបានពានរង្វាន់ច្រើនជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រកម្មវិធីពានរង្វាន់នេះម្តងទៀត ដោយបង្ហាញពីឥទ្ធិពលទូទាំងពិភពលោក និងភាពសកម្មនៃអ្នកគាំទ្ររបស់ពួកគេ។

ចាប់ពីការគ្រប់គ្រងតារាងលក់អាល់ប៊ុម រហូតដល់ការដណ្តើមបានពានរង្វាន់ធំៗនៅតាមទ្វីបនានា Stray Kids បន្តពង្រឹងកេរឈ្មោះរបស់ពួកគេក្នុងនាមជាសិល្បករសកលដ៏មានឥទ្ធិពលបំផុតមួយរបស់ K-pop ។ សមិទ្ធផលជាប្រវត្តិសាស្ត្ររបស់ពួកគេនៅក្នុងកម្មវិធី Hanteo Music Awards លើកទី ៣៣ បានពង្រឹងតំណែងជួរមុខរបស់ពួកគេសម្រាប់ក្រុម K-pop ជំនាន់ទី ៤ បន្ថែមទៀត។ សូមអបអរសាទរ​ Stray Kids ចំពោះសមិទ្ធផលដ៏អស្ចារ្យរបស់ពួកគេ ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា