បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាកាសធាតុក្ដៅមិនមែនជាបញ្ហាសម្រាប់សម្រស់ សិទ្ធី នីកា ឡើយ ស្អាត ឆ្វាចគ្រប់ពេល

អាកាសធាតុក្ដៅមិនមែនជាបញ្ហាសម្រាប់សម្រស់ សិទ្ធី នីកា ឡើយ ស្អាត ឆ្វាចគ្រប់ពេល

តារា​សម្ដែង​ស្រី សិទ្ធី នីកា តែង​តែ​ត្រូវ​បាន​គេ​សរសើរ​ពី​រូប​សម្រស់​ដែល​ស្អាត​តាំងពី​ធម្មជាតិ​បើ​ទោះ​ជា​មាន​ការ​តុបតែង​មុខ ឬ​គ្មាន​ក៏​ដោយ ក៏​អ្នកនាង​មើល​ទៅ​នៅតែ​ស្រស់​បំព្រង​គ្រប់​ពេល​តែម្ដង។ ចូល​មក​ដល់​ពេល​នេះ គឺជា​រដូវ​ក្ដៅ​ហើយ​ស្ទីល៍​ផាត់​មុខ​ស្ដើង​ៗ ស័ក្ដិសម​បំផុត​សម្រាប់​តួឯក​ស្រី រឿង «គ្រួសារ​បង្កង»។

Advertisement

នីកា ដ្បិត​ថា​មាន​កូន​ប្រុស​ម្នាក់​ហើយ​ក៏​ដោយ តែ​រូប​សម្រស់​បែប​ស្រទន់ cute និយាយ​រួម​ស្អាត​តាំងពី​ចុង​សក់​ដល់​ចុង​ជើង​តែម្ដង។ បើ​និយាយ​ពី​ការ​តុបតែង​ខ្លួន នរណា​ក៏​លាន់​មាត់​ពី​ទេពកោសល្យ​នៃ​ការ​រៀបចំ​ការ​ស្លៀកពាក់ និង​ផាត់​មុខ​សម​នឹង​សម្រស់​ខ្លួនឯង។

មិន​ថា​តែ​ការ​ស្លៀកពាក់​ប្រចាំ​ថ្ងៃ​ឡើយ ពេល​ចូលរួម​កម្មវិធី​ផ្សេង​ៗ​ដូចជា​មង្គលការ និង​ជប់លៀង សិទ្ធី នីកា តែងតែ​លេចធ្លោ​គ្រប់​ឈុត​មិន​ថា​ឈុត​សម្លៀកបំពាក់​ប្រពៃណី និង​រ៉ូប​សម័យ​ឡើយ តារា​សម្ដែង​ដែល​បាន​ផ្សា​សាច់​ផ្សា​ឈាម​នឹង​សែរាជវង្ស​រូប​នេះ ក្លាយ​ជា​រូបភាព​ពេញ​និយម​នូវ​ម៉ូដ​ដែល​បាន​ស្លៀកពាក់​រួច។

ក្រៅពី​ឈុត​បែប​បុរាណ នីកា ក៏​អស្ចារ្យ​ក្នុង​ឈុត​នារី cute បែប​នារី​វ័យក្មេង​ផងដែរ មិន​ថាឈុត​សម្លៀកបំពាក់ សក់ និង​ការ​ផាត់មុខជាដើម សុទ្ធតែ​ស័ក្តិសមនឹង​សម្រស់​នាង​ទាំងអស់។ ខាងក្រោមជាស្ទីល៍រដូវ​ក្ដៅរបស់ សិទ្ធី នីកា៖

រូបភាព៖ Sithy Nika

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា