បើទោះជាមង្គលការប្អូនប្រុស និងប្អូនស្រីថ្លៃសំណព្វចិត្តរបស់អ្នកនាង ទេព បូព្រឹក្ស បានបញ្ចប់ទៅប៉ុន្មានថ្ងៃហើយក៏ដោយ តែកម្មវិធីដ៏អធិកអធម និងអស្ចារ្យនោះ មិនទាន់ដាច់ឆ្ងាយពីការជជែកលើបណ្ដាញសង្គមឡើយ។

បើទោះជាមង្គលការប្អូនប្រុស និងប្អូនស្រីថ្លៃសំណព្វចិត្តរបស់អ្នកនាង ទេព បូព្រឹក្ស បានបញ្ចប់ទៅប៉ុន្មានថ្ងៃហើយក៏ដោយ តែកម្មវិធីដ៏អធិកអធម និងអស្ចារ្យនោះ មិនទាន់ដាច់ឆ្ងាយពីការជជែកលើបណ្ដាញសង្គមឡើយ។

ដ្បិតថាជាកម្មវិធីមង្គលការរបស់ប្អូនប្រុស តែតារាចម្រៀង បូព្រឹក្ស ដែលជាបងស្រី និងជាអ្នករៀបចំកម្មវិធីឲ្យប្អូនប្រុសពៅ បានផ្លាស់ប្ដូរឈុតសម្លៀកបំពាក់ច្រើនតាំងពីថ្ងៃចូលរោង និងល្ងាចនៃកម្មវិធីថ្ងៃទី២។ មិនតែប៉ុណ្ណោះកាបូបស្បែកជើងក៏ម្ចាស់បទ «វីរនារី» ដូរមិនឲ្យជាន់គ្នាដែរ ដោយសម្លៀកបំពាក់១ឈុត ស្បែកជើង១ គូ។
បើនិយាយពីម៉ាកកាបូបរបស់អ្នកនាង ទេព បូព្រឹក្ស ដែលកាន់ក្នុងថ្ងៃជយមង្គលប្អូនប្រុសស្រីវិញនោះមាន Dior, Jimmy Choo និងមានកាបូបមាសជាដើម។ មិនតែប៉ុណ្ណោះគ្រឿងអលង្ការរបស់តារាចម្រៀងស្រីរូបនេះ ក៏ច្រើនឈុត ច្រើនពណ៌ផ្លាស់ប្ដូរទៅតាមសម្លៀកបំពាក់ទាំងបុរាណ និងសម័យ។
ខាងក្រោមជាម៉ាកកាបូបដែល ទេព បូព្រឹក្ស ប្រើប្រាស់នាថ្ងៃការ ស៊ីម ទេពនិមិត្ត និង គិន សិលាទេព្ពី៖
១. Jimmy Choo Micro Bon Bon តម្លៃ ២ ៧៣១ ដុល្លារ

២. Dior Lady Dior Himalaya Niloticus Crocodile តម្លៃ ២២ ០០០ ដុល្លារ

៣. កាបូបមាស ទម្ងន់រាប់សិបតម្លឹង


រូបភាព៖ Teb Bopreak and Lai Souyiek
