ថ្មីៗនេះម្ចាស់គណនីហ្វេសបុកផេក Butter Purple ដែលស្គាល់ថាជាហ្វេនរបស់ក្រុម BTS នៅកម្ពុជាបានផ្ដួចផ្ដើមគំនិតរៃអង្គាសថវិកាសប្បុរសធម៌ដើម្បីចូលរួមក្នុង “ទិវាកុមារអន្ដរជាតិ” នៅថ្ងៃទី០១ ខែមិថុនា ខាងមុខនេះ។
ថ្មីៗនេះម្ចាស់គណនីហ្វេសបុកផេក Butter Purple ដែលស្គាល់ថាជាហ្វេនរបស់ក្រុម BTS នៅកម្ពុជាបានផ្ដួចផ្ដើមគំនិតរៃអង្គាសថវិកាសប្បុរសធម៌ដើម្បីចូលរួមក្នុង “ទិវាកុមារអន្ដរជាតិ” នៅថ្ងៃទី០១ ខែមិថុនា ខាងមុខនេះ។

ការបង្កើតគម្រោងសប្បុរសធម៌នេះឡើងគឺដើម្បីបង្កើនសំឡេងប្រឆាំងដល់ការរំលោភលើសិទ្ធិកុមារគ្រប់រូបភាព និងដើម្បីលើកទឹកចិត្តដល់កុមាររងគ្រោះដែលស្នាក់នៅក្នុងមណ្ឌលអោយឆាប់ជាសះស្បើយទាំងផ្លូវចិត្តនិងផ្លូវកាយតាមលទ្ធភាពដែលអាចធ្វើទៅបាន។ នេះបើយោងតាមការបង្ហោះពីផេក Butter Purple។
ក្រៅពីនេះការចូលរួម និងចែករំលែកពីសំណាក់ Cam-Army ហើយ អ្នកនាង ទេព បូព្រឹក្ស អ្នកចម្រៀងជួរមុខក្នុងប្រទេសកម្ពុជាក៏បានចូលរួមចំនួន 2000$ ក្នុងសកម្មភាពសប្បុរសធម៌នេះផងដែរ។ គួរឱ្យដឹងផងដែរថា អ្នកនាង និងស្វាមីគឺលោក G-Devit ក៏ជាអ្នកគាំទ្ររបស់ក្រុមចម្រៀង BTS ផងដែរ។


ជារឿយៗរាល់សកម្មភាពសប្បុរសធម៌នានាមួយចំណែកធំគឺបានពីគម្រូ និងការលើកទឹកចិត្តពីអាយដលផ្ទាល់ ជាក់ស្ដែងដូចជាក្រុមចម្រៀងលំដាប់កំពូល BTS តែងតែដាស់តឿន លើកទឹកចិត្ត និងណែនាំទៅដល់អ្នកគាំទ្ររបស់ពួកគេឱ្យចេះធ្វើល្អក្នុងសង្គម ចែករំលែកគ្នា និងខិតខំប្រឹងប្រែងរៀនសូត្រដើម្បីឈោងចាប់ស្រមៃ។ មិនខុសពីគូស្វាមីភរិយា អ្នកនាង ទេព បូព្រឹក្ស និងលោក G-Devit នោះទេដោយអ្នកទាំងពីរតែងតែរំឮកទៅដល់អ្នកគាំទ្រឱ្យខិតខំប្រឹងប្រែងរៀនសូត្រ តស៊ូក្នុងជីវិត និងជម្នះដើម្បីក្ដីស្រមៃ ជាពិសេសស្រឡាញ់ថែរក្សាវប្បធម៌របស់ខ្មែរឱ្យបានគង់វង្ស៕


