បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អបអរ! ស្នាដៃសិល្បៈគំនូររបស់កូនខ្មែរម្នាក់ បានដាក់សម្ពោធជាផ្លូវការ

អបអរ! ស្នាដៃសិល្បៈគំនូររបស់កូនខ្មែរម្នាក់ បានដាក់សម្ពោធជាផ្លូវការ

ថ្មីៗនេះ ​ស្នាដៃ​សិល្បៈ​គំនូរ​របស់​កូន​ខ្មែរ​មួយ​រូប​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​ក្នុង​ពិព័រណ៍​ផ្លូវ​ការ​ដែល​រៀប​ចំ​ឡើងដោយ​មជ្ឈមណ្ឌល​ធនធាន​សោតទស្សន៍ បុប្ផាណា និង​ស្នា​រដ្ឋបាល​សិល្បៈ គាំទ្រ​ពី​ទី​ភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង (AFD)។

Advertisement

កាលពី​ល្ងាច​ថ្ងៃ​ ៦ ខែកុម្ភៈ ឆ្នាំ ២០២៦ ស្នាដៃ​ពិព័រណ៍ «តើ​ខ្ញុំ​វង្វេង» របស់​លោក ជា សេរីរដ្ឋ ដែល​ជា​សិល្បករ​កម្ពុជា​មួយ​រូប​បាន​សម្ពោធ​ជា​ផ្លូវ​ការនៅ​សាល​ពិព័រណ៍​របស់​មជ្ឈមណ្ឌល​ធនធាន​សោតទស្សន៍​បុប្ផាណា។ ពិព័រណ៍​ស្នាដៃ​សិល្បៈ​របស់​កូន​ខ្មែរ​រូប​នេះ​មាន​ការ​ចូល​រួមទស្សនាដោយផ្ទាល់​ពី​សំណាក់​ស្ថាប័ន​ជាតិ​និង​អន្តរជាតិ​រួម​មាន​ដូច​ជា លោក ជា សុភាព នាយកប្រតិបត្តិមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា , លោក Laurent Raspaud អនុប្រធានទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD), លោកស្រី Marie Buscail ទីប្រឹក្សាទីមួយនៃស្ថានទូតបារាំង ព្រមទាំងតំណាងអង្គការដៃគូ និងភ្ញៀវកិត្តិយសជាច្រើនរូបផងដែរ។

ជាមួយ​គ្នា ក៏​មាន​ពិធី​ចុះ​ហត្ថលេខា​លើ​គម្រោង «ការ​លើក​កម្ពស់​ការ​ថែ​រក្សា​ការ​ចងចាំ​ផ្នែក​សោតទស្សន៍ និង​ការ​ផ្ដល់​ភាព​អង់អាច​ដល់​យុវជន» រវាង​មជ្ឈមណ្ឌល​បុប្ផាណា និង​ទី​ភ្នាក់​ងារ​អភិវឌ្ឍ​បារាំង (AFD) សម្រាប់​រយៈពេល ៣ ឆ្នាំ។ គម្រោង​នេះ​ផង​ដែរ​មាន​ការ​ចូល​រួម​អនុវត្ត​ពី​មជ្ឈមណ្ឌល​បុប្ផាណា ព្រម​ទាំង​អង្គការដៃគូផ្សេងទៀតរួមមានអង្គការសិល្ប:ខ្មែរអមតៈ អង្គការមនុស្សចាស់នៅកម្ពុជា អង្គការយុវសន្តិភាព មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញនិងទទួលការថតភាពយន្តនៅកម្ពុជា(CFC) និងដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍(DMC)៕

រូបភាព ៖ Bophana Center & Ambassade de France

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា