ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំកម្មវិធីមហោស្រពល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ក្រោមប្រធានបទ «ចង្កឹះមួយបាច់» រយៈពេល ២ ថ្ងៃ គឺចាប់ពីថ្ងៃ ១-២ ខែតុលា ឆ្នាំ ២០២៦ ខាងមុខនេះ នៅរាជធានីភ្នំពេញ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំកម្មវិធីមហោស្រពល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ក្រោមប្រធានបទ «ចង្កឹះមួយបាច់» រយៈពេល ២ ថ្ងៃ គឺចាប់ពីថ្ងៃ ១-២ ខែតុលា ឆ្នាំ ២០២៦ ខាងមុខនេះ នៅរាជធានីភ្នំពេញ។

ការរៀបចំកម្មវិធីមហោស្រពល្ខោននិយាយនេះឡើង គឺមានគោលបំណងដើម្បីចូលរួមថែរក្សា លើកស្ទួយ និងអភិរក្សតម្លៃសិល្បវប្បធម៌ជាតិ ជាពិសេសលើកទឹកចិត្តដល់សិល្បករល្ខោននិយាយឲ្យមានលទ្ធភាពចូលរួមក្នុងសកម្មភាពផ្សព្វផ្សាយវប្បធម៌ព្រមទាំងបានបាននូវសមត្ថភាព ទេពកោសល្យរបស់ខ្លួនដល់មហាជនឲ្យបានស្គាល់ និងបានដឹងពីតម្លៃនៃសិល្បៈអរូបីមួយនេះ។
ដើម្បីចូលរួមអបអរសាទរ មហោស្រពល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ក្រសួងនឹងរៀបចំឲ្យសិល្បករ អង្គការ សមាគម សិល្បៈមហាជនទូទាំងប្រទេសដែលមានចំណេះជំនាញល្ខោននិយាយ បានចូលរួមប្រកួតប្រជែងក្នុងមហោស្រពដែលមានលក្ខខណ្ឌ ៤ យ៉ាងដូចខាងក្រោម៖


រូបភាព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
