ក្រសួងវប្បធម៌កម្ពុជាបានចេញសេចក្ដីណែនាំព្រមទាំងបានចាត់វិធានការណ៍ជាបន្ទាន់ចំពោះគ្រប់បុគ្គលដែលមានអាជីពពាក់ព័ន្ធនិងពិធីរៀបអាពាហ៍ពិពាហ៍នូវការច្នៃគ្រឿងឥស្សរិយយសព្រះមហាក្សត្រមកតុបតែងនិងប្រើប្រាស់ជាគ្រឿងលម្អ។

ក្រសួងវប្បធម៌កម្ពុជាបានចេញសេចក្ដីណែនាំព្រមទាំងបានចាត់វិធានការណ៍ជាបន្ទាន់ចំពោះគ្រប់បុគ្គលដែលមានអាជីពពាក់ព័ន្ធនិងពិធីរៀបអាពាហ៍ពិពាហ៍នូវការច្នៃគ្រឿងឥស្សរិយយសព្រះមហាក្សត្រមកតុបតែងនិងប្រើប្រាស់ជាគ្រឿងលម្អ។

ក្នុងរយៈពេលថ្មីៗនេះ នៅលើបណ្ដាញសង្គមឃើញមានការប្រើប្រាស់និងបង្ហោះរូបភាពអំពីការតុបតែងសំលៀកបំពាក់និងគ្រឿងលម្អ ក្នុងទម្រង់នៃការរៀបចំអាពាហ៍ពិពាហ៍ ខណៈដែលគ្រឿងលម្អខ្លះប្រាសចាកអំពីតម្លៃដើមនៃគ្រឿងលម្អក្នុងអាពាហ៍ពិពាហ៍ខ្មែរ ជាពិសេសការកែច្នៃគ្រឿងលម្អដោយយកគំរូតាមគ្រឿងឥស្សរិយយស ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ ដែលជាគ្រឿងឥស្សរិយយសដ៏ថ្លៃថ្លាបំផុតរបស់ជាតិ។ តាមរយៈសេចក្ដីជូនដំណឹង ក្រសួងបានធ្វើការបញ្ជាក់យ៉ាងច្បាស់ថា គ្រឿងឥស្សរិយយស ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានបង្កើតឡើងសម្រាប់ថ្វាយព្រះអង្គតែមួយព្រះអង្គគត់។ ការកែច្នៃ ឬច្នៃប្រឌិត ដោយយកគំរូតាមគឺជាកំហុសពុំអាចលើកលែង និងត្រូវផ្ដន្ទាទោសតាមមាត្រា ៤៣៧ នៃច្បាប់ស្ដីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ។




ជាមួយគ្នា ក្រសួងក៏បានអំពាវនាវ ស្នើគ្រប់បុគ្គលដែលបានកែច្នៃនិងប្រើប្រាស់គ្រឿងលម្អកែច្នៃ និងបានផ្សព្វផ្សាយជាមួយគ្រឿងលម្អមួយនេះ ត្រូវបញ្ឈប់និងលុបជាបន្ទាន់នូវរូបភាពដែលពាក់ព័ន្ធទាំងអស់។ ក្រសួងនឹងចាត់វិធានតាមផ្លូវច្បាប់ចំពោះគ្រប់បុគ្គលដែលនៅតែកែច្នៃ និងប្រើប្រាស់គ្រឿងលម្អដែលយកគំរូតាមគ្រឿងឥស្សរិយយសព្រះមហាក្សត្រ៕
រូបភាព ៖ ក្រសួងវប្បធម៌
