បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
The Zero Project កាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំងឡើងៗ ខាងសារព័ត៌មានកូរ៉េចុះផ្សាយមិនឈប់

The Zero Project កាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំងឡើងៗ ខាងសារព័ត៌មានកូរ៉េចុះផ្សាយមិនឈប់

កម្មវិធី Reality Survival របស់​កូន​ខ្មែរ The Zero Project កំពុង​ល្បី​រន្ទឺ ចាប់តាំង​ពី​ដំណើរ​ការ​ដំបូង​នា​ខែ​មីនា ឆ្នាំ ២០២៦ រហូត​មក​ដល់​ពេល​នេះ ដំណើរ​ការ​ជាង ២ ខែ​ហើយ និង​ជ្រើសរើស​បាន​បេក្ខភាព​មាន​សមត្ថភាព​ជាង ១០ រូប។ ក្រោយចម្រាញ់បាន Trainees ១២ រូប The Zero Project កាន់តែល្បី រហូតស្ថាប័នព័ត៌មានកូរ៉េជាច្រើន​ចុះផ្សាយ។

Advertisement

The Zero Project ទទួល​បាន​ការ​ចាប់អារម្មណ៍ខ្លាំមិនមែនទើបតែថ្មីៗនេះទេ។ ពោលតាំងពី​ចាប់ផ្ដើម​ប្រកាស​ភ្លាម​ៗ​ ក៏ត្រូវ​បាន​សារព័ត៌មាន​របស់ប្រទេស​កូរ៉េ​ខាង​ត្បូង​ល្បី​ៗ​ចុះ​ផ្សាយ​ព្រោងព្រាត​ និង​សរសើរ​ពី​ការ​រៀបចំ​បាត់​ទៅ​ហើយ។ ថ្មី​ៗ​នេះ​ទៀត​ស្ថាប័ន​​ព័ត៌មាន​កូរ៉េ NC PRESS KOREA , nc.press, Stardaily News និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េ​ជាច្រើន​ទៀត បន្ត​និយាយ​ពី​កម្មវិធី​នេះ។

ខ្លឹមសារ​នៃ​អត្ថបទ​ដែល​សារព័ត៌មាន​កូរ៉េ​ចុះផ្សាយ​ពី The Zero Project ដោយ​ផ្ដោត​លើ Trainees ដែល​​ត្រៀម​បង្ហាញ​មុខ​ជា​លើក​ដំបូង​នៅ​លើ​ឆាក «Trainees Reveal Stage» ដោយ «Trainees Reveal Stage» នឹង​ចាប់ផ្ដើម​ឡើងនៅ​ថ្ងៃ ៣១ ខែ​ឧសភា ឆ្នាំ ២០២៦ ខាង​មុខ​នេះ នៅ​ផ្សារ​ទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល។

The Zero Project របស់​កូន​ខ្មែរ​បាន​នាំ​យក​គ្រូ​បង្វឹក​មកពី​ប្រទេស​កូរ៉េ​ក្នុង​នោះ​មាន​មកពី​ផលិតកម្ម SM Entertainment មក​បង្ហាត់ Trainees ទាំង ១២។ វា​ពិត​ជា​មាន​មោទនភាព​ខ្លាំង​ណាស់​ដែល​កម្ពុជា​អាច​ផលិត​កម្មវិធីលំដាប់បែបនេះបាន ហើយ​ធ្វើ​ឲ្យ​អន្តរជាតិ​ស្គាល់​ច្បាស់ CAMPOP កម្ពុជា។

តាំង​ពី​ថ្ងៃ​ប្រកាស​ចាប់ផ្ដើម​រហូត​មក The Zero Project ធ្វើឲ្យ​មហាជន​មើល​ឃើញ​យ៉ាង​ច្បាស់​ថា កម្មវិធី​នេះ​នឹង​ធ្វើឲ្យ​កេរ្តិ៍ឈ្មោះ​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ត្រូវ​បាន​​​ស្គាល់ច្បាស់បន្ថែមទៀត ហើយ​ក៏​ជា​ក្ដី​សង្ឃឹម​ដើម្បី​ឲ្យ​ពិភពលោក​បាន​ស្គាល់​ពី​ឧស្សាហកម្ម​តន្ត្រី​ប៉ុប​នៃ​កម្ពុជា។ បន្ទាប់ពី​រក​ឃើញ​ជើងខ្លាំង​ទាំង ១២ នៃ The Zero Project ខាង​អ្នក​រៀបចំ​កម្មវិធី​បាន​បង្ហាញ​ក្ដី​រំភើប ព្រោះ​មើល​ឃើញ​ពី​សម្រស់ សមត្ថភាព​កូន​ខ្មែរ គឺ​មាន​ភាព​ប្រកួតប្រជែង​ខ្ពស់ និង​ស្ថិត​នៅ​ក្នុង​កម្រិត​ស្ដង់ដា​មិន​ចាញ់​ប្រទេស​ណា​មួយ​ឡើយ។

គួរ​បញ្ជាក់​ថា The Zero Project បាន​ជួយ​ឲ្យ​បេក្ខភាព​ដែល​មាន​ទេពកោសល្យ​ និង​សមត្ថភាព អាច​ឈាន​ទៅ​សម្រេច​ក្ដី​ស្រមៃ​ខ្លួន​បាន។ កម្មវិធី​ដែល​ផលិត​ដោយ​កូនខ្មែរ ហើយ​​សហការ​ជាមួយ​គ្រូ​បង្វឹក ព្រម​ទាំង​អ្នក​ជំនាញ​ពី​កូរ៉េ ក៏​មាន​គ្រូ​បង្វឹក​ខ្មែរ​ដ៏​មាន​សមត្ថភាព​ព្រម​ទាំង​ឈរជើង​ក្នុង​វិស័យ​សិល្បៈ​ខ្មែរ​​ជាច្រើន​ឆ្នាំ ទទួល​បាន​ការ​គាំទ្រ​ខ្លាំងលើសលប់ បើ​ទោះ​ជា​ទើប​ផលិត​លើក​ដំបូង​ក៏​ដោយ​​៕

រូបភាព៖ ផ្ដល់ឲ្យ

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា