បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ថុល សុភិទិ និងគូស្នេហ៍ ផ្ញើថវិកាជួយលោកយាយកម្សត់ ដែលត្រូវអ្នករត់កង់បីបោកប្រាស់

ថុល សុភិទិ និងគូស្នេហ៍ ផ្ញើថវិកាជួយលោកយាយកម្សត់ ដែលត្រូវអ្នករត់កង់បីបោកប្រាស់

កាល​ពី​ម្សិល​មិញ លោក​យាយ​វ័យ ៨០ ឆ្នាំ​ម្នាក់ ត្រូវ​អ្នក​រត់​ម៉ូតូ​កង់​បីប្រើ​ល្បិច​ធ្វើ​ជា​ខូច​ម៉ូតូ ហើយ​បាន​ដឹក​យក​ផ្លែ​ឈើ​ដែល​ម៉ូយ​កុម្ម៉ង់​ចេញ​ទៅ​បាត់​ស្រមោល ដោយ​បន្សល់​ទុក​លោក​យាយ​កំព្រា​ឱ្យ​អង្គុយ​រង់ចាំ​កណ្ដាល​ថ្ងៃ​ក្ដៅ ទាំង​ឈឺ​ចាប់​ក្នុង​ចិត្ត។

Advertisement

រឿងរ៉ាវ​ដ៏​សែន​កម្សត់​របស់​លោក​យាយ ដែល​ជា​អ្នក​លក់​ផ្លែ​ឈើ​នៅ​ក្នុង​ផ្សារ​អូឡាំពិក ត្រូវ​អ្នក​រត់​កង់​បី​ប្រើ​ល្បិច​បោក​ប្រាស់ ធ្វើ​ជា​ខូច​ម៉ូតូ ដេរ​មិន​ឆេះ និង​បាន​សុំ​ឱ្យ​លោក​យាយ​ចុះ ដើម្បី​ខ្លួន​បាន​សាក​ដេរ​ជា​ថ្មី​ម្ដង​ទៀត ជា​អកុសល ម្ចាស់​កង់​បី​នោះ​ក៏​បាន​បរ​ចេញ​យ៉ាង​លឿន ហើយ​បាន​ដឹក​យក​ទាំង​ផ្លែ​ឈើ​ ដែល​ម៉ូយ​បាន​កុម្ម៉ង់ គិត​ជា​ទឹក​ប្រាក់​ជាង ២០ ម៉ឺន​រៀល ចេញ​ទៅ​បាត់​ស្រមោល។

ក្រោយ​មាន​ការ​ចែក​រំលែក​សុះសាយ​នៃ​ដំណឹង​មួយ​នេះ មហាជន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​កើត​ចិត្ត​ក្ដុកក្ដួល នឹក​អាណិត​ដល់​លោក​យាយ​ជា​ពន់ពេក។ ជាមួយ​គ្នា តារា​ចម្រៀង ថុល សុភិទិ គូ​ស្នេហ៍​អ្នក​នាង ឡុង សុមានីន បាន​ស្វះ​ស្វែង​រក​មធ្យោបាយ​ដើម្បីទំនាក់ទំនង​ ដើម្បីជូន​ថវិកា​ដល់​លោក​យាយ ជាទុនដើម្បីបន្តការរកស៊ី ក្នុង​ចំនួន ៨០ ម៉ឺន​រៀល តាម​រយៈ​ក្រុម​ការងារ​ ហើយទឹកប្រាក់នោះដែរ គឺបានដល់ដៃលោក​យាយ​ទាំង​យប់​តែ​ម្ដង។

គួរ​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​លោក​យាយ​កំព្រា រស់​នៅ​ភូមិ​ដើម​ចារ ខ​២ ច្រាំង​ចំ​រេះ គីឡូម៉ែត្រ​លេខ៧ និង​មាន​ចៅ​ក្នុង​បន្ទុក​ផង​ដែរ។ ចំណែក​ឯ​រឿង​រ៉ាវ​ដែល​បាន​កើត​ឡើង​កាល​ពី​ម្សិល​មិញ ពោល​គឺ​ថ្ងៃ​ទី ២៥ ខែ មីនា ឆ្នាំ ២០២៦ គឺ​នៅ​ម្ដុំ​ផ្សារ​គីឡូម៉ែត្រ​លេខ​៦ ត្រង់​ចំណុច​ទី​តាំង​នៃ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍ CTN ។

ក្រោយ​កើត​ហេតុ លោក​យាយ​បាន​ធ្វើ​ទាក់ទង​មក​កាន់ ABC និង​បាន​ផ្ដល់​បទ​សម្ភាស​ដោយ​ផ្ទាល់​នូវ​បទ​ពិសោធន៍​ឈឺ​ចាប់​ដែល​បាន​កើត​ឡើង​លើ​លោក​យាយ ក្នុង​គោល​បំណង​ឱ្យ​ម្ចាស់​កង់​បី​បាន​ឃើញ​នូវ​ទង្វើ គ្មាន​ធម៌​មេត្តា​របស់​ខ្លួន ក៏​ដូច​ជា​ផ្ដល់​សារ​ឱ្យ​មហាជន​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ខ្លាច​ជួប​ករណី​ដូច​គាត់៕

វីដេអូទី១៖https://www.facebook.com/share/v/1ZptzDfBdU/

វីដេអូទី២៖ https://www.facebook.com/share/v/18f1dfUjjr/

រូបភាព ៖ ថុល សុភិទិ

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា