បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្ទូឌីយ៉ូ Tian Xuning ច្រានចោលការចោទប្រកាន់រឿង "មានកូន" និងប្រកាសប្ដឹងនារីម្នាក់ពីបទបរិហាកេរ្តិ៍

ស្ទូឌីយ៉ូ Tian Xuning ច្រានចោលការចោទប្រកាន់រឿង "មានកូន" និងប្រកាសប្ដឹងនារីម្នាក់ពីបទបរិហាកេរ្តិ៍

ថ្មីៗនេះមានការភ្ញាក់ផ្អើលនៅក្នុងពិភពកម្សាន្ដចិនដោយតារាសម្ដែងប្រុសដែលកំពុងមានប្រជាប្រិយភាព Tian Xuning តួឯកប្រុសក្នុងរឿង Revenged Love បានរងការចោទប្រកាន់យ៉ាងធ្ងន់ធ្ងរជុំវិញរឿងរ៉ាវស្នេហា និងការធ្វើឱ្យនារីម្នាក់មានផ្ទៃពោះ។ យោងតាមសារព័ត៌មាន overseaidol រឿងរ៉ាវនេះបានផ្ទុះឡើងបន្ទាប់ពីនារីម្នាក់ឈ្មោះ Jiu Chengmei បានធ្វើការឡាយផ្ទាល់លើបណ្ដាញសង្គម Weibo កាលពីយប់ថ្ងៃទី១៣ ខែមីនា ដោយអះអាងថានាងមានទំនាក់ទំនងស្នេហាជាមួយ Tian Xuning រយៈពេល ២ ឆ្នាំព្រមទាំងបានបង្ហាញវីដេអូជាភស្តុតាង និងបញ្ជាក់ថាខ្លួនមានផ្ទៃពោះអំឡុងពេលទាក់ទងគ្នាផងដែរ។ ជាមួយគ្នានោះនាងបានបន្ថែមអ្នកទាំងពីរទើបតែបែកគ្នានៅដើមឆ្នាំ ២០២៤។

Advertisement

ភ្លាមៗនៅព្រឹកថ្ងៃទី១៤ ខែមីនា TXN Studio (田栩宁工作室) ដែលជាភ្នាក់ងាររបស់តារាប្រុស Tian Xuning បានចេញសេចក្តីថ្លែងការណ៍បដិសេធទាំងស្រុងនូវរាល់ការចោទប្រកាន់ទាំងអស់ដោយចាត់ទុកថាជាការមួលបង្កាច់ និងបរិហាកេរ្តិ៍។ ក្រុមហ៊ុនបានបញ្ជាក់ថារាល់សម្តីរបស់ Jiu Chengmei គឺជាព័ត៌មានមិនពិតដែលរៀបចំឡើងដើម្បីធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់ Tian Xuning យ៉ាងធ្ងន់ធ្ងរ។ លើសពីនេះក្រុមហ៊ុនក៏បានបញ្ជាក់បន្ថែមថាពេលនេះក្រុមហ៊ុនបានសហការជាមួយក្រុមមេធាវីដើម្បីរក្សាភស្ដុតាង និងរៀបចំពាក្យបណ្ដឹងដាក់ជូនតុលាការរួចរាល់ហើយ។

ទន្ទឹមគ្នានេះ TXN Studio ក៏បានជំរុញឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គម និងវេទិកាអនឡាញត្រូវតែបញ្ឈប់រាល់ការផ្សព្វផ្សាយណាដែលត្រូវបានចាត់ទុកថាជាការរំលោភបំពានដល់កេរ្ដិ៍ឈ្មោះរបស់តារាប្រុស Tian Xuning។ ពួកគេបានព្រមានថាប្រសិនបើនៅតែមានករណីផ្សព្វផ្សាយខ្លឹមណាមួយដែលប៉ះពាល់ទៅដល់តារាប្រុសរូបនេះទៀត វានឹងនាំឱ្យមានការខូតខាតយ៉ាងធ្ងន់ធ្ងរ ឬឈានទៅដល់ការចាត់វិធានការទៅតាមផ្លូវច្បាប់ដោយគ្មានការលើកលែងផងដែរ។

គួររំឭកផងដែរនេះមិនមែនជាលើកទីមួយដែលតារាសម្ដែង Tian Xuning បានរងការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងអំណះអំណាងច្បាស់លាស់ជុំវិញរឿងរ៉ាវទំនាក់ទំនងស្នេហាដោយកន្លងមកក្រុមហ៊ុនក៏ចេញមកច្រានចោលពាក្យចចាមអារ៉ាមម្ដងហើយម្ដងទៀត។ ប៉ុន្តែលើកនេះខុសពីលើកមុន TXN Studio បានចេញមុខប្រកាសពីវិធានការផ្លូវច្បាប់ទ្រង់ទ្រាយធំតែម្ដង៕

កញ្ញា ទ្រីយ៉ា | Ms. Trya

កញ្ញា ទ្រីយ៉ា | Ms. Trya

នាងខ្ញុំជានិស្សិតបញ្ចប់ការសិក្សាផ្នែកភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង និងធ្លាប់ធ្វើការងារការិយាល័យជាង ២ឆ្នាំ ហើយបច្ចុប្បន្ននាងខ្ញុំជាអ្នកសរសេរមាតិកានៅ AMS Infotainment។ នាងខ្ញុំនឹងនាំយកនូវមាតិកាថ្មីៗ ប្លែកៗទាក់ទងម្ហូបអាហារ និងកន្លែងដើរកម្សាន្ត ដើម្បីចែករំលែកដល់ប្រិយមិត្ត។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា