ចាប់ផ្ដើមថ្ងៃថ្មីជាមួយបទចម្រៀងថ្មី TREASURE បានបញ្ចេញអាល់ប៊ុមខ្នាតតូចទី ៤ របស់ខ្លួនដែលមានចំណងជើងថា “NEW WAV” នៅម៉ោង ៦ ល្ងាច ថ្ងៃទី ១ ខែមិថុនា។
ចាប់ផ្ដើមថ្ងៃថ្មីជាមួយបទចម្រៀងថ្មី TREASURE បានបញ្ចេញអាល់ប៊ុមខ្នាតតូចទី ៤ របស់ខ្លួនដែលមានចំណងជើងថា “NEW WAV” នៅម៉ោង ៦ ល្ងាច ថ្ងៃទី ១ ខែមិថុនា។

អ្វីដែលពិសេសបំផុតនោះគឺនេះជាលើកដំបូងបង្អស់ចាប់តាំងពីការបង្ហាញខ្លួនដែលអាល់ប៊ុមទាំងមូលមានបទចម្រៀងប្រភេទ Hip-Hop សុទ្ធសាធ ដោយនេះដើម្បីបង្ហាញពីពណ៌ដើម និងអត្តសញ្ញាណដ៏ច្បាស់លាស់របស់ពួកគេក្នុងនាមជាសិល្បកររបស់ផលិតកម្ម YG Entertainment។
អាល់ប៊ុមនេះមានបទចម្រៀងចំនួន ៤ បទដូចជា IF I, ZOOM ZOOM, HYUNHAYO និង DANGER ដែលសុទ្ធសឹងតែបទចម្រៀងកំពុងពេញនិយមសម្រាប់យុវវ័យជំនាន់ថ្មីដែលបង្ហាញពីមហិច្ឆតា ទំនុកចិត្ត និងថាមពលរបស់យុវវ័យ។ ជាក់ស្ដែងយោងតាម Wrold Music Awards ក្រោយបញ្ចេញបទចម្រៀងផ្លូវការមិនប៉ុន្មានម៉ោងផង អាល់ប៊ុមខ្នាតតូចទី ៤ “NEW WAV” របស់ TREASURE បានជាប់ចំណាត់ថ្នាក់លេខ ១ នៅតារាង iTune ចំនួន ៩ ប្រទេសក្នុងនោះក៏មានកម្ពុជាផងដែរ។


សមិទ្ធផលនេះបានសរបញ្ជាក់ថា ទោះបីជាត្រូវរង់ចាំយូរប៉ុណ្ណាក៏ដោយ ក៏ការវិលត្រឡប់មកវិញជាមួយអត្តសញ្ញាណថ្មីរបស់ TREASURE នៅតែអាចអង្រួនចិត្ត និងទទួលបានការគាំទ្រយ៉ាងលើសលប់ពីអ្នកគាំទ្រទាំងក្នុងស្រុក និងនៅលើឆាកអន្តរជាតិ។ ជាងនេះទៀតការក្ដោបបានចំណាត់ថ្នាក់លេខ ១ លើតារាង iTunes ភ្លាមៗក្នុងប្រទេសចំនួន ៩ រួមទាំងកម្ពុជាបានឆ្លុះបញ្ចាំងពីឥទ្ធិពល និងមូលដ្ឋានអ្នកគាំទ្រ (Fandom) ដ៏រឹងមាំរបស់ពួកគេដែលតែងតែត្រៀមខ្លួនគាំទ្ររាល់ស្នាដៃថ្មីៗទោះបីជាមានការផ្លាស់ប្តូរស្ទីលតន្ត្រីក៏ដោយ៕



