បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វណ្ណដា សរសើររឿងខ្មែរកំពុងល្បី "សែន​ឆ្ងាយ​ក្បែរ​អ្នក​” ទាំង​គុណភាព ការសម្ដែង និងបច្ចេកទេស

វណ្ណដា សរសើររឿងខ្មែរកំពុងល្បី "សែន​ឆ្ងាយ​ក្បែរ​អ្នក​” ទាំង​គុណភាព ការសម្ដែង និងបច្ចេកទេស

រឿង​ខ្មែរ​ដែល​កំពុង​ល្បី “សែន​ឆ្ងាយ​ក្បែរ​អ្នក​” ទាក់ទាញ​ចិត្ត​អ្នក​ស្នេហា​វិស័យ​កុន​ឲ្យ​ជ្រួលច្របល់​តាំងពី​មិន​ទាន់​ចាក់​បញ្ចាំង​ជា​ផ្លូវការ ក្រោយ​មាន​ការ​អញ្ជើញ​បុគ្គល​សំខាន់ៗ និង​អ្នក​គាំទ្រ​ជាច្រើន ចូលទៅទស្សនា​ការសម្ពោធ​ភាពយន្ត កាលពី​ថ្ងៃ ៤ ខែ​កុម្ភៈ ឆ្នាំ ២០២៦ កន្លង​ទៅ។

Advertisement

ក្នុង​ចំណោម​ភ្ញៀវ​ដែល​ទៅ​ចូលរួម​ទស្សនា​ការ សម្ពោធ​រឿង “សែន​ឆ្ងាយ​ក្បែរ​អ្នក​” មាន​តារា​ប្រុស​ស្រី​ល្បី​ៗ អ្នក​បង្កើត​មាតិកា និង​អ្នក​ពាក់ព័ន្ធ​ក្នុង​វិស័យ​កុន​ជាច្រើន​នាក់​ផ្សេង​ទៀត។ ក្នុង​នោះ​ក៏​មាន​តារា​រ៉េប វណ្ណដា ក៏​បាន​ចូលរួម​ទស្សនា​រឿង “សែន​ឆ្ងាយ​ក្បែរ​អ្នក​” ហើយ​ក៏​បាន​ពោល​កោតសរសើរ​ពី​ស្នាដៃ​រឿង​ខ្មែរ​ដែល​ល្បី​នា​ដើម​ឆ្នាំ ២០២៦ នេះ។

ម្ចាស់​បទ ” NEON LIGHT” បាន​ផ្ដល់​បទ​សម្ភាសន៍​ខ្លី​ថា រឿង​នេះ មានបច្ចេកទេសល្អ ​​ការ​ចាប់​ប្លង់​បាន​ស្អាតៗ ពណ៌​ក៏​ស្រស់ ហើយ​ពិសេស sound track ក៏​​​ទាក់​ចិត្ត​ផង​ដែរ។ ការ​ចូលរួម​ទស្សនា​ភាពយន្ត​ខ្មែរ​លើក​នេះ កំពូល​តារា​រ៉េប វណ្ណដា ក៏​បាន​សរសើរ​ទៅ​ដល់​តួអង្គ ប៊ុន សំខាន់ ដែល​ដើរតួ វិភូ ថា​សម្ដែង​បាន​យ៉ាង​ល្អ បើ​ទោះ​នោះ​ការ​សម្ដែង​លើក​ដំបូង​ក៏​ដោយ។

វណ្ណដា ក៏​ស្ញប់ស្ញែង​ស្នាដៃ​សម្ដែង​តួអង្គ សោតា ថា​ធ្វើ​បាន​យ៉ាង​ល្អ​ដូច​តួឯក​ប្រុស​ដែរ បើ​ទោះ​ជា​ការ​សម្ដែង​នោះ​លើក​ទី​១ របស់​កញ្ញា តែ​ពិតជា​ធ្វើ​បាន​យ៉ាង​ល្អ ហើយ​រង់ចាំ​មើល​ការ​សម្ដែង​រឿង​ក្រោយ​របស់ ប៊ុន សំខាន់ ឬ វិភូ និង សុន ទេពបំណង ឬ សោតា ផងដែរ។

រឿង “សែន​ឆ្ងាយ​ក្បែរ​អ្នក​” នឹង​​ចាក់​បញ្ចាំង​តាម​រោងកុន​នៅ​ថ្ងៃ ១២ ខែ​កុម្ភៈ ឆ្នាំ ២០២៦ ខាង​មុខ។ បើ​ទោះ​ជា​មិន​ទាន់​ចាក់​បញ្ចាំង តែ​រឿង​របស់ Tiny Filmsនេះ​ត្រូវ​បាន​បាន​ទស្សនា​ថ្ងៃ​សម្ពោធ សរសើរ​គ្រប់​គ្នា​ថា​ជា​រឿង​ខ្មែរ​បែប​មនោសញ្ចេតនា​សម័យ​ថ្មី ល្អ​ទាំង​សាច់​រឿង តួអង្គ​សម្ដែង​បាន​ល្អ និង​ក្រុម​ការងារ​គ្រប់​ផ្នែក សម្រិតសម្រាំង​បាន​សឹងតែ​ឥត​ខ្ចោះ៕

រូបភាព៖ ​Tiny Films

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា