បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វណ្ណដា ទៅដល់ណាក៏ក្មេងៗ​ចោលរោមទទួលរាក់ទាក់ ស្រលាញ់មិនប្រែ

វណ្ណដា ទៅដល់ណាក៏ក្មេងៗ​ចោលរោមទទួលរាក់ទាក់ ស្រលាញ់មិនប្រែ

មួយ​រយៈ​នេះ​កំពូល​តារា​រ៉េប វណ្ណដា រៀង​ស្ងប់ស្ងាត់​បន្តិច​ពី​ការ​ចេញ​បទ​ចម្រៀង​ថ្មី និង​ការ​សម្ដែង​ផ្សេង​ៗ។ ដោយ​លោក​ផ្ដោត​លើ​ការ​សម្រាក និង​ដើរ​លំហែ​ច្រើន​ជាមួយ​មិត្តភ័ក្តិ​នៅ​តាម​បណ្ដា​ខេត្ត​នានា ពិសេស​គឺ​ខេត្ត​ដែល​មាន​សមុទ្រ និង​ព្រៃភ្នំ។

Advertisement

បន្ទាប់ពី​សម្រាក​ហើយ ម្ចាស់​បទ «ជយបជុំ» បាន​វិល​មក​ការងារ​វិញ ដោយ​ចាប់ផ្ដើម​ពី​ការ​ការងារ​សប្បុរស នាំ​យក​ថវិកា និង​សម្ភារ​មួយ​ចំនួន​ទៅ​ជូន​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ (PSE)។ កាលពី​ថ្ងៃ ២៨ ខែ​ឧសភា ឆ្នាំ ២០២៦ អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ បាន​ទទួល​ស្វាគមន៍ កំពូល​តារា​រ៉េប​ដ៏​ល្បីល្បាញ ម៉ាន់ វណ្ណដា និង​ក្រុម​ការងារ យ៉ាង​សប្បាយ​រីករាយ។

វណ្ណដា បាន​ធ្វើឲ្យ​ក្មេង​ៗ​នៅ PSE ញញឹម​បិទ​បាត់​មិន​ជិត​ឡើយ ហើយ​បាន​ចោមរោម​ម្ចាស់​បទ «DECADE OF LOVE» ខ្លះ​ឱប ខ្លះ​ដើរ​តាម​ពីក្រោយ។ កុមារ​តូច​ៗ​ដែល​ជា​សិស្សានុសិស្ស​ទទួល​បាន​អារម្មណ៍​កក់ក្ដៅ និង​មាន​ស្នាម​ញញឹម​ជាប់ ព្រោះ​បាន​ជួប​យ៉ាង​ជិតស្និទ្ធ​ជាមួយ​កំពូល​តារា​ចម្រៀង​ជួរ​មុខ​នៃ​ប្រទេស​កម្ពុជា​រូប​នេះ។

វណ្ណដា បាន​នាំ​យក​ជំនួយសប្បុរសធម៌ដែលទទួលបានមកពីក្រុមហ៊ុន យូនីលឹវើ កម្ពុជា ក្លៀវមែន ពី​ការ​ប្រគំ​តន្ត្រី​សរុប​ជា​ថវិកាប្រមាណ៤០លានរៀល ត្រូវបានប្រគល់ជូនដល់ អង្គការដើម្បី​ភាព​ញញឹម​នៃ​កុមារ។ មិនមែន​តែ​ក្មេង​ៗឡើយបុគ្គលិកនៅទីនោះ ក៏បង្ហាញ​ការរំភើបដែរ។

អង្គការដើម្បីភាពញញឹមនៃកុមារ បាន​អំណរគុណយ៉ាងជ្រាលជ្រៅដល់ វណ្ណដា ក្រុម​ការងារ និង​ផលិតកម្មបារមី សម្រាប់កម្មវិធីសប្បុរសធម៌ដ៏មានអត្ថន័យមួយនេះ។ នេះជា​ការ​រួម​ចំណែក​ជួយ​គាំទ្រ​ដល់ សិស្សានុសិស្ស​ដែល​មកពី​ក្រុម​គ្រួសារ​ក្រីក្រ ដែល​កំពុង​សិក្សា​នៅ​ក្នុង​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ ឲ្យ​ចាកចេញពីទុក្ខវេទនាទៅកាន់ការងារអាជីព តាមរយៈការអប់រំ ការ​បណ្ដុះបណ្ដាល​ជំនាញវិជ្ជាជីវៈ ជាពិសេសផ្ដោតសំខាន់ទៅលើកម្មវិធីសិក្សាជំនាញវគ្គខ្លី (ជំនាញរចនាម៉ូតសក់ និងសម្រស់)៕

រូបភាព៖ PSE – Pour un Sourire d’Enfant – Cambodia និង Baramey Production

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា