បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទំនាក់ទំនងរវាង Yeonjun និង Soobin ធ្លាប់រកាំរកូស តែបាន RM ជាអ្នកជួយណែនាំឱ្យត្រូវរ៉ូវគ្នាវិញ

ទំនាក់ទំនងរវាង Yeonjun និង Soobin ធ្លាប់រកាំរកូស តែបាន RM ជាអ្នកជួយណែនាំឱ្យត្រូវរ៉ូវគ្នាវិញ

Yeonjun និង Soobin សមាជិកក្រុម Tomorrow X Together (TXT) បានទម្លាយឱ្យដឹងថា ពួកគេធ្លាប់ឆ្លងកាត់ដំណាក់កាលរកាំរកូស និងមិនសូវចុះសម្រុងនឹងគ្នាក្នុងទំនាក់ទំនងមិត្តភាព ប៉ុន្តែពួកគេអាចជម្នះវាបាន តាមរយៈដំបូន្មានពី RM ។

Advertisement

កាលពីថ្ងៃទី៣១ ខែមីនា កន្លងទៅ កម្មវិធីកម្សាន្តតាមយូធូប Salon Drip បានស្វាគមន៍ Soobin និង Yeonjun សមាជិកក្រុម TXT មកធ្វើជាភ្ញៀវកិត្តិយសសម្រាប់ភាគទី ១៣៣។

Soobin បានចាប់ផ្តើម ដោយនិយាយថា៖ “ខ្ញុំបានប្រាប់គាត់ (Yeonjun) មុនថា ខ្ញុំចង់បើកចិត្តនិយាយអំពីទំនាក់ទំនងរបស់យើង ហើយគាត់ក៏យល់ព្រម។ អ្នកគាំទ្រប្រហែលជាបានចាប់អារម្មណ៍ខ្លះៗដែរហើយ។ កន្លងមក វាពិតជាមានរយៈពេលមួយដែលពួកយើងមានភាពអាក់អន់ចិត្ត និងរកាំរកូសដាក់គ្នាមែន”។

យ៉ាងណាមិញ Yeonjun បានរកឃើញវិធីសាស្រ្តដើម្បីដោះស្រាយបញ្ហាទំនាក់ទំនងនេះ នៅគ្រាដែលលោកបានជួបនិយាយជាមួយនឹងមេក្រុម BTS គឺ RM។ តារាប្រុសវ័យ ២៦ឆ្នាំបានរៀបរាប់ពីដំណើរដើមទងថា បន្ទាប់ពីចប់ការងារផ្សព្វផ្សាយស្នាដៃទោលដំបូងរបស់ខ្លួន លោកមានអារម្មណ៍ថា ស្ថិតនៅក្រោមសម្ពាធ និងហត់នឿយខ្លាំង។

Yeonjun បាននិយាយថា៖ “កាលពីមុន នៅពេលមានរឿងពិបាក ខ្ញុំតែងតែនិយាយប្រាប់មនុស្សជុំវិញខ្លួន ប៉ុន្តែនៅពេលនោះ ខ្ញុំមានអារម្មណ៍ថា ខ្ញុំត្រូវតែជម្នះវាដោយខ្លួនឯង”។

ដ្បិតមិនចង់និយាយពីបញ្ហាប្រាប់អ្នកដទៃក៏ពិតមែន តែគ្រានោះ Yeonjun ស្រាប់តែនឹកឃើញដល់ RM ដែលមានឈ្មោះពេញថា Kim Nam-joon។ តារាខេប៉ុបរូបនេះបាននិយាយបន្តថា៖ “ខ្ញុំមិនបាននិយាយរឿងនេះប្រាប់អ្នកណានោះទេ ប៉ុន្តែខ្ញុំស្រាប់តែនឹកឃើញដល់បង Kim Nam-joon ទើបខ្ញុំទៅជួបគាត់ ហើយសួរនាំពីរឿងរ៉ាវជាច្រើន។ គាត់បានប្រាប់ខ្ញុំថា យើងសង្ឃឹមថា ឯងនឹងហ៊ានប្រឈមមុខជាមួយនឹងរឿងរ៉ាវទាំងឡាយណាដែលធ្វើឱ្យឯងមានអារម្មណ៍មិនស្រណុកក្នុងចិត្ត”។

តាមរយៈការណែនាំនេះ Yeonjun ក៏បានយកមកអនុវត្តចំពោះបញ្ហាមិត្តភាពក្នុងក្រុមផងដែរ។ លោកបាននិយាយថា៖ “មានពេលមួយដែលខ្ញុំ និង Soobin បានឈ្លោះគ្នា ហើយមានអារម្មណ៍រកាំរកូសដាក់គ្នា។ ខ្ញុំចង់ដោះស្រាយរឿងរ៉ាវទាំងអស់នោះឱ្យជ្រះស្រឡះ ទើបខ្ញុំបបួលគេទៅញ៉ាំអីបន្តិចបន្តួចជាមួយគ្នា”។

បន្តពីនេះ Soobin បាននិយាយដល់មិត្តរួមក្រុមថា៖ “Yeonjun គឺជាប្រភេទមនុស្សដែលមិនសូវចូលចិត្តនិយាយពីរឿងផ្ទាល់ខ្លួនរបស់គាត់ទេ ហើយយើងអាចមើលដឹង។ ទោះបីជាគាត់កំពុងជួបការលំបាកខ្លាំងដែលមិនអាចទ្រាំទ្របានក៏ដោយ ក៏គាត់នៅតែនិយាយថា ខ្ញុំមិនអីទេ”។

“វាមានអារម្មណ៍ថា ដូចជាគាត់កំពុងសាងសង់ជញ្ជាំងខណ្ឌចែកខ្លួនឯងអញ្ចឹង។ នៅពេលដែលពួកយើងញ៉ាំអីជាមួយគ្នានោះ វាជាលើកដំបូងក្នុងរយៈពេលច្រើនឆ្នាំ ដែលគាត់បានបង្ហាញឱ្យខ្ញុំឃើញពីអារម្មណ៍ពិតរបស់គាត់។ ថ្ងៃនោះ ខ្ញុំបានយំយ៉ាងខ្លាំង” Soobin បានរំឭកដូច្នេះពេល​ ពេលនឹកឃើញដល់រឿងអតីតកាល។

តាមរយៈការណែនំារបស់ RM សមាជិកក្រុម TXT ទាំង ២រូប គឺ Yeonjun និង Soobin ចាប់ផ្ដើមបើកចិត្តនិយាយគ្នាសាជាថ្មី ដែលធ្វើឱ្យទំនាក់ទំនងអ្នកទាំងពីរចាប់ផ្ដើមប្រសើរឡើងវិញ៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា