បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
YouTuber Susanna ដែលជាប្អូនជីដូនមួយរបស់ Seulgi ទទួលមរណភាព

YouTuber Susanna ដែលជាប្អូនជីដូនមួយរបស់ Seulgi ទទួលមរណភាព

បងប្អូនជីដូនមួយរបស់ Seulgi សមាជិកក្រុម Red Velvet និងជាម្ចាស់គណនី YouTube ឈ្មោះ Susanna បានទទួលមរណភាពក្នុងវ័យ ៣០ ឆ្នាំ កាលពីថ្ងៃទី ៧ ខែមិថុនា កន្លងទៅ ដោយបានបន្សល់ទុកវីដេអូចុងក្រោយរួមគ្នា។

Advertisement

នៅថ្ងៃទី ១១ ខែមិថុនា នេះ បុគ្គលម្នាក់ដែលបានណែនាំខ្លួនថាជាបងប្អូនជីដូនមួយរបស់ Susanna បានចែករំលែកដំណឹងមរណភាពនេះ តាមរយៈ Comment នៅពីក្រោមវីដេអូ YouTube របស់ Susanna ថា៖ “បេះដូងខ្ញុំសោកសៅណាស់ ក្នុងការចែករំលែកដំណឹងសោកនាដកម្មនេះទៅកាន់អ្នករាល់គ្នា ដែលធ្លាប់ស្រឡាញ់ និងគាំទ្រ Susanna”។

បងប្អូនជីដូនមួយរូបនេះបានចែករំលែកបន្ថែមថា Susanna បានទទួលមរណភាពកាលពីថ្ងៃទី ៧ ខែមិថុនា ដោយមានក្រុមគ្រួសារ និងមិត្តភក្តិនៅក្បែរនាងរហូតដល់ដង្ហើមចុងក្រោយ។ បុគ្គលដដែលនោះបានបន្តថា៖ “ខ្ញុំសូមស្នើសុំឱ្យអ្នកដែលធ្លាប់ស្រឡាញ់ពេញចិត្ត YouTube របស់ Susanna ចូលរួមរំលែកទុក្ខ និងបួងសួងដល់នាងផង”។

គួរឱ្យដឹងផងដែរ កាលពីថ្ងៃទី ២៩ ខែឧសភា កន្លងទៅ Susanna បានបង្ហោះវីដេអូរួមគ្នាជាមួយបងស្រីជីដូនមួយ Seulgi ក្រោមចំណងជើងថា៖ «(ណែនាំមិត្តខ្ញុំ) មិនមែន Seulgi សមាជិក Red Velvet ទេ តែម្នាក់នេះជាបងស្រីខ្ញុំ Kang Seulgi”។​ ខណៈនេះជាវីដេអូចុងក្រោយនៅលើ YouTube របស់ Suanna៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា