បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កីឡាករ​ឈាម​ជ័រ​ខ្មែរ​​ដំបូង​គេ​បំផុត ​ឈ្នះ Super Bowl ring

កីឡាករ​ឈាម​ជ័រ​ខ្មែរ​​ដំបូង​គេ​បំផុត ​ឈ្នះ Super Bowl ring

ទើបតែ​ដឹង​ពី​រឿង​ដ៏​អស្ចារ្យ​មួយ ដែល​កីឡាករ Super Bowl ម្នាក់ មាន​ឈាម​ជ័រ​កូន​កាត់​ខ្មែរ ដែលធ្វើឲ្យអ្នក​តាមដាន​វិស័យកីឡា​ពិតជា​ភ្ញាក់ផ្អើល​ខ្លាំង​មែនទែន។ កីឡាករ ហ្សាក់ ឆាបុនណេត (Zach Charbonnet) ​ម្ដាយ​ខ្មែរ​កាត់​ចិន ​បាន​ឈ្នះ​​ Super Bowl ​កាល​ពី​ពេល​ថ្មីៗ​នេះ​ជាមួយ​ក្រុម Seattle Seahawks ។

បុនណេត វ័យ ២៥ ​ឆ្នាំ​កើត​នៅ​អាមេរិក មាន​ម្ដាយ​ឈ្មោះ សេដា (seda) ជា​ខ្មែរ​កាត់​ចិន ​និង​ឪពុក​ឈ្មោះ Mark ​ជនជាតិ​អាហ្វ្រិក-អាមេរិក។ ណេត បាន​ចាប់​ផ្ដើម​លេង​បាល់​ឱប​អាមេរិក​នៅ​ពេល​រៀន​វិទ្យាល័យ ហើយ​ក៏​មាន​ទេពកោសល្យ​ល្អ ​រហូត​បាន​ជាប់​លេង​នៅ​ក្រុម​អាជីព​តែ​ម្ដង។

ចាប់​ពី​ឆ្នាំ ២០២៣ មក ឆាបុនណេត លេង​ឲ្យ​ក្រុម​ខ្លាំង Seattle Seahawks ក្នុង​តំណែង RB (running back) ​និង​បាន​ជួយ​ក្រុម​ឈ្នះ​កៅអី​លេង​ Super Bowl ​នៅ​ឆ្នាំ​នេះ​ផង​ដែរ។ តែ​គួរ​ឱ្យ​សោក​ស្ដាយ ​មុន​ដល់​ការ​ប្រកួត​ធំ​បំផុត​មួយ​នេះ​មក​ដល់ គេ​បាន​រង​របួស​ជង្គង់ ​មិន​បាន​ចូល​លេង Final ​នេះ​ឡើយ។

ត្បិត​តែ​យ៉ាង​នេះ​ក្ដី ​ក្រុម Seattle Seahawks របស់ បុនណេត ក៏​នៅ​តែ​ធ្វើ​បាន​ល្អ ​រហូត​ឈ្នះ​ការ​ប្រកួត​លើ​ក្រុម New England Patriots ​បាន​ក្នុង​លទ្ធផល ២៩-១៣ ​ដែរ។ ជាមួយ​ជ័យជម្នះ​មួយ​នេះ ត្បិត​តែ​ ណេត ​មិន​បាន​ចូល​លេង​ពិត​មែន ប៉ុន្តែ​គេ​ក៏​ជា​ផ្នែក​មួយ​តាំងតែ​ពី​ដើម​មក​ក្នុង​ក្រុម Seattle Seahawks ​ដែរ ហើយ​ក៏​បាន​ទទួល​​ចិញ្ចៀន Super Bowl ring ​ដូច​គ្នា។ ​បងប្អូន​ខ្មែរ​នៅ​អាមេរិក​ជាច្រើន​នាក់​សុទ្ធ​តែ​សាទរ​ចំពោះ​ការ​ធ្វើ​បាន​មួយ​នេះ​របស់ ណេត លើ​បណ្ដាញ​សង្គម ​ហើយ​រំពឹង​ថា​ពាន​រង្វាន់​ក្រោយ​ៗ កីឡាករ​ដែល​មាន​ម្ដាយ​ខ្មែរ​កាត់​ចិន​រូប​នេះ នឹង​អាច​ធ្វើ​បាន​ល្អ​ទៀត ​ក្រោយ​ជា​សះស្បើយ​ពី​របួស៕

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា