រយៈពេល ២ ថ្ងៃមុនការប្រឡងចូលមហាវិទ្យាល័យជាតិ បទចម្រៀងទោលរចនាបថចិនបុរាណមានចំណងជើងថា Beyond The Peak របស់តារាចម្រៀង និងសម្ដែងវ័យក្មេង Ziyu ត្រូវបានប្រព័ន្ធផ្សព្វផ្សាយផ្លូវការជាច្រើនដូចជា Anhui Video, Beijing Youth Daily និង Daxiang News ជ្រើសរើសជា “បទចម្រៀងលើកទឹកចិត្តសម្រាប់បេក្ខជនប្រឡង”។
បណ្តាប្រព័ន្ធផ្សព្វផ្សាយផ្លូវការបានប្រើប្រាស់បទចម្រៀងនេះ ដើម្បីជូនពរដល់បេក្ខជនទាំងអស់ឲ្យមានការតាំងចិត្តខ្ពស់ ទទួលបានលទ្ធផលជោគជ័យដូចបំណង និងទទួលបានជ័យជំនះក្នុងការប្រឡង។ “រាល់ពេលដាក់ប៊ិចសរសេរគឺជាការតស៊ូព្យាយាម ហើយរាល់ពេលលើកប៊ិចឡើងវិញគឺជាផ្លែផ្កា ជូនពរឱ្យសមរភូមិនេះមិនក្បត់នឹងការខិតខំប្រឹងប្រែងរបស់អ្នក“។ ជាមួយគ្នានេះក្រុមអ្នកគាំទ្ររបស់ Ziyu ក៏បានចូលរួមផ្សព្វផ្សាយពាក្យជូនពរនេះយ៉ាងផុសផុលផងដែរ។
គួរបញ្ជាក់ផងដែរថាបទចម្រៀង Beyond The Peak បានដកស្រង់ចេញពីកំណាព្យរបស់ Du Fu និយាយពីការឡើងទៅដល់កំពូលភ្នំដែលត្រូវបានគេប្រសិទ្ធនាមថាជា “បទចម្រៀងសមរភូមិនៃយុវវ័យ“។ អត្ថន័យអប់រំនៃបទចម្រៀងនេះគឺចង់បង្ហាញពីមហិច្ឆតាដ៏ធំធេង និងភាពជឿជាក់លើខ្លួនឯងកម្រិតខ្ពស់បំផុតដែលត្រូវចំទម្រង់ចិត្តគំនិតតស៊ូរបស់បេក្ខជនប្រឡងយ៉ាងល្អឥតខ្ចោះ។ បទចម្រៀងនេះទទួលបាន Gold Certification នៅលើ QQ Music ក្នុងពេលត្រឹមតែ ១២ ថ្ងៃប៉ុណ្ណោះ និងបានជាប់ចំណាត់ថ្នាក់លេខ១ លើតារាង “YouNi Chart” ស្ទួនៗគ្នាជាច្រើនសប្តាហ៍។
បើនិយាយពីតារាចម្រៀង និងសម្ដែងវ័យក្មេង Ziyu វិញតែងតែសកម្មក្នុងកិច្ចការសង្គមដោយកាន់តំណែងជាទូតសុច្ឆន្ទៈជាច្រើនដូចជាទូតផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍វប្បធម៌តែងតាំងដោយទស្សនាវដ្តី “People’s Transportation” ទូតផ្សព្វផ្សាយក្តីស្រឡាញ់ “សកម្មភាពជំនួយការស្ដាប់” ជួយឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ២០ ម៉ឺនយន់ដល់កុមារដែលមានបញ្ហាការស្តាប់ និងទូតណែនាំអំណាន “Reading China” ដែលបានបរិច្ចាគថវិកា ១០ ម៉ឺនយន់ដើម្បីសាងសង់បន្ទប់អានសៀវភៅសប្បុរសធម៌នៅតំបន់ Rongjiang ខេត្ត Guizhou ផងដែរ។ ក្រៅពីនេះលោកក៏ជាទូតសុច្ឆន្ទៈផ្នែកអប់រំសិល្បៈ ការពារសត្វ និងសុខភាពធ្មេញទៀតផង៕