ដោយសារតែវាចូលដល់រដូវវស្សា ដូចនេះហើយអាជ្ញាធរជាតិអប្សរា បានគិតគូរអំពីសុខសុវត្ថិភាពនៃអ្នកទេសចរជាតិអន្តរជាតិដែលទៅទស្សនាប្រាសាទអង្គរវត្ត ហើយបានចេញសេចក្ដីណែនាំ ចៀសវាងបញ្ហាផ្សេងៗ។

ដោយសារតែវាចូលដល់រដូវវស្សា ដូចនេះហើយអាជ្ញាធរជាតិអប្សរា បានគិតគូរអំពីសុខសុវត្ថិភាពនៃអ្នកទេសចរជាតិអន្តរជាតិដែលទៅទស្សនាប្រាសាទអង្គរវត្ត ហើយបានចេញសេចក្ដីណែនាំ ចៀសវាងបញ្ហាផ្សេងៗ។

ក្នុងលិខិតនោះអាជ្ញាធរជាតិអប្សរា បានចេញសេចក្ដីណែនាំ សម្រាប់អ្នកដែលទៅទស្សនា និងឆ្លងកាត់រមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក នារដូវវស្សានេះ ឲ្យមានការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ គ្រោះថ្នាក់ពីដើមឈើ ប្រយ័ត្នផ្គររន្ទះ និងគ្រោះថ្នាក់ផ្សេងៗទៀតជាយថាហេតុ។
មិនតែប៉ុណ្ណោះការរៀបចំខ្លួន និងសម្លៀកបំពាក់ផ្សេងៗ ក៏សំខាន់ និងចាំបាច់ផងដែរ ដើម្បីសុវត្ថិភាពក្នុងការទៅទស្សនា និងការធ្វើដំណើររបស់អ្នកទៅលេង ហើយក៏មានការណែនាំពីការការពារសត្វល្អិត,សត្វស្វា និងការគោរពស្លាកសញ្ញាព្រមាននានាជាដើម ចៀសវាងមានករណីគ្រោះថ្នាក់អ្វីផ្សេងៗ៕



រូបភាព៖ អាជ្ញាធរជាតិអប្សរា និងអ៊ីនធឺណេត
