Amy Cooper Hakim អ្នកប្រឹក្សាយោបល់ផ្នែកការងារ និងជាអ្នកនិពន្ធសៀវភៅ Working With Difficult People បានលើកឡើងថា មជ្ឈដ្ឋានការងារដែលមានការប្រកួតប្រជែងដើម្បីសម្រេចគោលដៅ មិនមែនជាកន្លែងដែលអំណោយផលសម្រាប់ទំនាក់ទំនងដែលស្មោះត្រង់បំផុតនោះទេ។ ដូច្នេះ វាមិនមែនជារឿងចម្លែកទេដែលមនុស្សមួយចំនួនមានអារម្មណ៍ទើសទាល់ពេលធ្វើការជាមួយមិត្តជិតស្និទ្ធ។
កំណត់ព្រំដែនឱ្យច្បាស់លាស់៖ Amy Cooper Hakim ណែនាំឱ្យកំណត់ព្រំដែនរវាងទំនាក់ទំនងក្នុងកន្លែងធ្វើការ និងទំនាក់ទំនងផ្ទាល់ខ្លួនឱ្យច្បាស់។ ក្នុងម៉ោងការងារ អ្នកអាចជាមិត្តរួមការងារដែលមានលក្ខណៈវិជ្ជាជីវៈ ប៉ុន្តែក្រោយម៉ោងការងារ អ្នកក៏អាចត្រឡប់មកជាមិត្តជិតស្និទ្ធនឹងគ្នាដូចដើម។
វិភាគជម្លោះ៖ យោងតាម Fast Company អ្នកត្រូវបែងចែកជម្លោះជា ៣ ប្រភេទ រួមមាន បញ្ហាដែលកើតឡើងម្តងម្កាលតែធ្ងន់ធ្ងរ, បញ្ហារ៉ាំរ៉ៃដែលពិបាកកែប្រែ, និងជម្លោះតូចតាច។ បើជាជម្លោះប្រភេទទីមួយ ដូចជាការមានគំនិតផ្សេងគ្នា នៅពេលអ្នកត្រូវទទួលខុសត្រូវលើគម្រោងធំណាមួយ អ្នកត្រូវស្វែងរកដំណោះស្រាយរួមគ្នា។ ខណៈក្នុងករណីជម្លោះតូចតាចដែលមិនមានផលប៉ះពាល់ដល់លទ្ធផលការងារទេ អ្នកអាចមើលរំលងវាបាន។