បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
  • ព័ត៌មានទូទៅ
  • សេដ្ឋកិច្ច
  • អប់រំ
  • កីឡា
  • កម្សាន្ត
  • អរិយធម៌ខ្មែរ
  • Politico 360
  • One-Minute
  • សច្ចធម៌ប្រវត្តិសាស្ត្រ
  • វឌ្ឍនភាពកម្ពុជា
  • អំពីក្រុមហ៊ុន
APSARA Media Services Light Logo
ចម្រៀង១៦ បទពីអាល់ប៊ុម SWAG របស់ Justin Bieber ដឹកដៃគ្នាឡើងតារាង Billboard

ចម្រៀង១៦ បទពីអាល់ប៊ុម SWAG របស់ Justin Bieber ដឹកដៃគ្នាឡើងតារាង Billboard

បទចម្រៀងចំនួន ១៦បទពីអាល់ប៊ុមថ្មីរបស់តារាចម្រៀងអាមេរិកាំង Justin Bieber បានទទួលចំណាត់ថ្នាក់ចាប់ពីលេខ ២ រហូតដល់លេខ ៨៦ នៅលើតារាង Billboard Hot 100 ខណៈអាល់ប៊ុមទទួលប្រជាប្រិយលំដាប់លេខ ២។

កាលវិលត្រឡប់គួរឱ្យភ្ញាក់ផ្អើលរបស់ Justin Bieber ជាមួយនឹងអាល់ប៊ុម SWAG ដែលប្រកាសឱ្យអ្នកគាំទ្រដឹងមុនត្រឹមពេល ១០ម៉ោង កំពុងតែទទួលបានជោគជ័យខ្លាំង។ តួយ៉ាង ត្រឹមតែមួយសប្ដាហ៍ដំបូង អាល់ប៊ុមនេះបានលក់ចេញរហូតដល់ទៅ ១៦៣ ០០០ច្បាប់នៅក្នុងសហរដ្ឋអាមេរិក ទទួលបានតំណែងជាអាល់ប៊ុមកំពូលលេខ ២ នៅលើតារាង Billboard 200។

បន្ថែមពីនេះ បទចម្រៀងចំនួន ១៦ ក្នុងចំណោម ២១បទ ក៏បានឡើងដល់តារាង Billboard Hot 100 ដែរ រួមមានបទ Daisies ទទួលបានចំណាត់ថ្នាក់លេខ ២ បទ Yukon បានចំណាត់ថ្នាក់លេខ ១៧ បទ Go Baby បានចំណាត់ថ្នាក់លេខ ១៨ បទ All I Can Take ទទួលបានចំណាក់ថ្នាក់លេខ ២១ បទ Way It Is បានចំណាត់ថ្នាក់លេខ ៣៣ និងបទ Thing You Do ទទួលបានចំណាត់ថ្នាក់លេខ ៣៥។

ឯបទ ដូចជា Walking Away, Butterflies, Devotion, Sweet Spot, First Place, Swag, Too Long, Glory Voice Memo, Dadz Love និង 405 ទទួលបានចំណាត់ថ្នាក់រៀងគ្នាពីលេខ ៣៧, ៤៩, ៥៦, ៥៧, ៥៩, ៧០, ៧៩, ៨៣, ៨៤,​ ដល់ ៨៦។

យ៉ាងណាមិញ ចម្រៀងពីអាល់ប៊ុមទី ៧ ដែលមិនបានចួលរួមក្នុងតារាង Billboard Hot 100 រួមមានបទ Zuma House និង Forgiveness ខណៈបទ Soulful, Therapy Session និង Standing on Business គឺជាកិច្ចសន្ទនាខ្លីរវាង Justin Bieber និង Druski ដោយមិនបានផ្ដោតលើតន្ត្រីខ្លាំងដូចបទផ្សេងនោះទេ។

សមិទ្ធផលដ៏អស្ចារ្យមួយទៀតពីអាល់ប៊ុម SWAG គឺថា Justin Bieber បានឡើងជាសិល្បករកំពូលទាំង ១០ ដែលមានបទចម្រៀងនៅលើតារាង Billboard Hot 100 ក្នុងលំដាប់កំពូលទាំង ១០ ច្រើនបំផុត ដោយបទ Daisies គឺជាបទទី ២៧របស់តារាប្រុសរូបនេះ ៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា