ទីបំផុតឈុតបុរាណ ស្បៃខ្មែរ បានទៅដល់ទីក្រុងញ៉ូវយ៉កហើយ។ បវរកញ្ញាកម្ពុជា កុយ អេនណា បានគ្រងឈុតស្បៃខ្មែរ ដើរក្នុងតំបន់ Time Square ដែលជាចំណុចកណ្ដាល និងជាទីប្រជុំជនមួយនៃទីក្រុងញ៉ូវយ៉ក។

ទីបំផុតឈុតបុរាណ ស្បៃខ្មែរ បានទៅដល់ទីក្រុងញ៉ូវយ៉កហើយ។ បវរកញ្ញាកម្ពុជា កុយ អេនណា បានគ្រងឈុតស្បៃខ្មែរ ដើរក្នុងតំបន់ Time Square ដែលជាចំណុចកណ្ដាល និងជាទីប្រជុំជនមួយនៃទីក្រុងញ៉ូវយ៉ក។

បវរកញ្ញាសម្បុរសណ្ដែកបាយ កុយ អេនណា បានកំពុងធ្វើឱ្យមហាជនអ្នកគាំទ្ររំភើបក្រោយបានឃើញបេសកកម្មរបស់កញ្ញាជាមួយការបង្ហាញវប្បធម៌ដ៏ផូរផង់របស់ខ្មែរនៅលើទឹកដីនៃសហរដ្ឋអាមេរិក។ បេសកកម្មរបស់ អេនណា នាលើកនេះគឺការពាំនាំយកឈុតស្បៃបុរាណរបស់ខ្មែរ បង្ហាញនៅចំណុចកណ្ដាលទីក្រុងញ៉ូវយ៉ក ក្នុងតំបន់ Time Square ត្បិតជាលើកទី១ ក្នុងការបំពេញបេសកកម្មមួយនេះ តែស្ត្រីខ្លាំងរូបនេះពិតបានធ្វើឱ្យប្រជាជនខ្មែរមានមោទកភាពលើរូបនាងជាខ្លាំង ព្រោះថាការនាំយកឈុតស្បៃខ្មែរទៅបង្ហាញនៅក្រៅប្រទេស ជាបង្ហាញទៅកាន់អន្តរជាតិ និងពិភពលោកថានេះពិតប្រាកដជារបស់ខ្មែរ មិនកាឡៃ ឬបំផ្លើសនោះឡើយ។




ជាមួយគ្នា ការដើរនៅតំបន់ទីប្រជុំជននៃទីក្រុងញ៉ូវយ៉ក ក៏ត្រូវបានជនបរទេសជាច្រើនចោមរោមមើល និងបានថតរូបជាមួយកញ្ញាផងដែរ។ មិនតែប៉ុណ្ណោះ វីដេអូរបស់ទូតសុឆន្ទៈនៃក្រសួងកិច្ចការនារីរូបនេះក៏ទទួលបានការសរសើរ និងខមិនយ៉ាងច្រើនពីសំណាក់អ្នកគាំទ្រក្នុងនិងក្រៅស្រុក៕
ចុចទីនេះ ដើម្បីទស្សនា វីដេអូ ៖ https://www.facebook.com/share/r/1ARhEJH3E8/
រូបភាព ៖ Koy Anna
