ទីបំផុតបំណងប្រាថ្នា អូលីវ៉ា គង់ បានសម្រេចហើយ ដោយបាននាំយកឈុត “ជ័យជម្នះនៃព្រះវិស្ណុផ្លែងសរ” សម្រាប់គ្រងដើរលើកម្រាលព្រំក្រហម មហោស្រពភាពយន្តកាន ឆ្នាំ ២០២៦ នាប្រទេសបារាំង។

ទីបំផុតបំណងប្រាថ្នា អូលីវ៉ា គង់ បានសម្រេចហើយ ដោយបាននាំយកឈុត “ជ័យជម្នះនៃព្រះវិស្ណុផ្លែងសរ” សម្រាប់គ្រងដើរលើកម្រាលព្រំក្រហម មហោស្រពភាពយន្តកាន ឆ្នាំ ២០២៦ នាប្រទេសបារាំង។

អ្នកច្នៃម៉ូដ និងគ្រូបង្ហាត់ដើរម៉ូដដែលទៅពីខ្មែររូបនេះ បានបង្ហាញខ្លួនលើកម្រាលព្រំក្រហម Cannes Festival 2026 ដោយមោទនភាពខ្ពស់បំផុត។ លោក ម៉ែន សីហា ហៅ អូលីវ៉ា គង់ បានឲ្យដឹងថា លោកមានអារម្មណ៍រំភើប ខណៈបំណងក្នុងការនាំយកឈុត “ជ័យជម្នះនៃព្រះវិស្ណុផ្លែងសរ” របស់លោក ទៅបង្ហាញនៅឆាកអន្តរជាតិបានសម្រេច។
អូលីវ៉ា គង់ បានដើរលើកម្រាលព្រំក្រហម នៃព្រឹត្តិការណ៍មហោស្រពភាពយន្តទីក្រុងកាន លើកទី៧៩ ឆ្នាំ ២០២៦ ប្រទេសបារាំង ដែលជាកម្មវិធីដ៏ធំមួយដែលប្រមូលផ្ដុំទៅដោយតារាប្រុសស្រីល្បីៗ អ្នកដឹកនាំរឿង អ្នកនៅក្នុងវិស័យភាពយន្ត និងវិស័យសិល្បៈជ។វិញពិភពលោក បានជួបជុំគ្នា។ សម្រាប់លោក នេះជាលើកទី ២ ហើយ ដោយឆ្នាំមុន អូលីវ៉ា ក៏មានវត្តមានទៅកម្រាលព្រំក្រហមនោះដែរ។
អ្នកជំនាញដើរម៉ូដរូបនោះ បានបន្ថែមពីពីចំណាប់អារម្មណ៍លោកបន្តទៀតថា ឈុតនេះមិនមែនត្រឹមតែសម្លៀកបំពាក់ទេ ប៉ុន្តែជានិមិត្តរូបនៃជ័យជម្នះ កម្លាំងជំនឿ និងពន្លឺនៃវប្បធម៌ខ្មែរ ដែលឆ្លុះបញ្ចាំងលើឆាកពិភពលោក។ ដំណើរនេះពោរពេញដោយការលំបាក ប៉ុន្តែចុងក្រោយវាពិតជាមានតម្លៃខ្លាំង៕









រូបភាព៖ Oliva Kong
