បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ពលរដ្ឋប្រទះឃើញត្រីបាឡែនមួយក្បាលបណ្ដែតខ្លួននៅតំបន់ឆ្នេរតាបារាំង (មានវីដេអូ)

ពលរដ្ឋប្រទះឃើញត្រីបាឡែនមួយក្បាលបណ្ដែតខ្លួននៅតំបន់ឆ្នេរតាបារាំង (មានវីដេអូ)

តាម​ប្រភព​ព័ត៌មាន​ក្នុង​ស្រុក​បាន​ឱ្យ​ដឹង​ថា ពលរដ្ឋ​រស់​នៅ​តំបន់​ឆ្នេរ​តាបារាំង​បាន​រាយការណ៍​ពី​ការ​ប្រទះ​ឃើញ​ត្រី​បាឡែន​មួយ​ក្បាល បណ្ដែត​ខ្លួន​នៅ​ក្នុង​តំបន់​ឆ្នេរ​ខាង​លើ នា​ថ្ងៃ​ទី ៣០ ខែ មករា ឆ្នាំ ២០២៦ ព្រឹក​មិញ​។

Advertisement

ត្រី​បាឡែន​ពណ៌​ខ្មៅ​មួយ​ក្បាល ត្រូវ​បាន​ពលរដ្ឋ​ប្រទះ​ឃើញ​នៅ​តំបន់​ឆ្នេរ​តា​បារាំង ដែល​ស្ថិត​នៅ​ក្នុង​ ក្នុង​ភូមិ​ឫទ្ធី​២ ឃុំ​កែវ​ផុស ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហនុ។ បាឡែន​សមុទ្ទ​មួយ​នេះ​បាន​ហែល​ឡើង​មក​កន្លែង​ដែល​មាន​ទឹក​រាក់​ខ្លាំង រហូត​ជាប់​គឿង​នៅ​នឹង​កន្លែង។ ក្រោយ​ពលរដ្ឋ​ក្នុង​តំបន់​ប្រទះ​ឃើញ​បែប​នេះ​ក៏​បាន​នាំ​គ្នា​ជួយ​សង្គ្រោះ​និង​រុញ​ទៅ​កាន់​តំបន់​ដែល​មាន​ទឹក​ជ្រៅ​វិញ។ គួរ​ឱ្យ​ដឹង​ថា គិត​ត្រឹម​ម៉ោង​នេះ បាឡែន​១​ក្បាល​នោះ​មាន​សុវត្ថិភាព និង​បាន​ហែល​ចូល​ទៅ​កាន់​ទឹក​ជ្រៅ​វិញ​ហើយ៕

ចុចទីនេះ ទស្សនាវីដេអូ ៖ https://www.facebook.com/reel/997435816779879

រូបភាព៖ LENG BUNNY

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា