ស៊ីន យូប៊ីន ជ្រើសប្រើសម្លៀកបំពាក់ច្នៃយ៉ាងប្រណិតពីសូត្រខ្មែរក្នុងកម្មវិធី Asian Art Film Festival 2026 នៅឯទីក្រុងម៉ាកាវ ប្រទេសចិន សូម្បីអាវដែលកញ្ញាពាក់ឡើងយន្តហោះពីកម្ពុជាក៏បានច្នៃពីសូត្ររបស់ខ្មែរដែរ។

ស៊ីន យូប៊ីន ជ្រើសប្រើសម្លៀកបំពាក់ច្នៃយ៉ាងប្រណិតពីសូត្រខ្មែរក្នុងកម្មវិធី Asian Art Film Festival 2026 នៅឯទីក្រុងម៉ាកាវ ប្រទេសចិន សូម្បីអាវដែលកញ្ញាពាក់ឡើងយន្តហោះពីកម្ពុជាក៏បានច្នៃពីសូត្ររបស់ខ្មែរដែរ។

ស៊ីន យូប៊ីន ជាតារាស្រីកម្ពុជាមួយរូបដែលត្រូវបានជ្រើសតាំងជា «ទូតសុឆន្ទៈវប្បធម៌» តំណាងកម្ពុជា និងទទួលបានការអញ្ជើញជាផ្លូវការចូលរួមនៅក្នុងកម្មវិធី Asian Art Film Festival 2026 ដែលរៀបចំឡើងនៅទីក្រុងម៉ាកាវ ប្រទេសចិន។ បង្ហាញវត្តមានក្នុងនាមជា «ទូតសុឆន្ទៈវប្បធម៌ខ្មែរ» នៅមហោស្រពភាពយន្តសិល្បៈអាស៊ី ២០២៦ តារាស្រី ស៊ីន យូប៊ីន បានជ្រើសយកសំលៀកបំពាក់ដែលច្នៃយ៉ាងប្រណិតពីសូត្រខ្មែរ ក្នុងគោលបំណងរំលេចឈុតខ្មែរក្នុងកម្មវិធីលំដាប់ប្រទេសដើម្បីបង្ហាញឱ្យបណ្ដាអ្នកចូលរួមក្នុងកម្មវិធីបានស្គាល់និងឃើញពីភាពដ៏អស្ចារ្យនៃឈុតសំលៀកបំពាក់ខ្មែរ ព្រមទាំងអាចផ្សារភ្ជាប់វប្បធម៌ខ្មែរជាមួយអ្នកទស្សនាអន្តរជាតិផ្ទាល់ក្នុងកម្មវិធី។ មិនត្រឹមឈុតចូលរួមកម្មវិធី សូម្បីតែអាវដែល យូប៊ីន ពាក់ក្នុងថ្ងៃធ្វើដំណើរចាកចេញពីកម្ពុជាទៅកាន់ទីក្រុងម៉ាកាវ ក៏ត្រូវបានជ្រើសច្នៃពីសូត្រខ្មែរដែលមិនត្រឹមមានភាពប្រណីតថែមទាំងបង្ហាញពីភាពជាខ្មែរយ៉ាងស្រស់ស្អាត។






គួរឱ្យដឹងថា ដំណើរបេសកកម្ម យូប៊ីន លើកនេះជាទំនួលខុសត្រូវមួយដ៏ធំដែលមិនត្រឹមជាការចែករំលែកអត្តសញ្ញាណវប្បធម៌ខ្មែរទៅកាន់ទស្សនិកជនអន្តរជាតិ តែជាការផ្សារភ្ជាប់វិស័យភាពយន្តនិងទេសចរណ៍ក្នុងប្រទេសជាមួយការផ្សព្វផ្សាយតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រល្បីៗ កាន់បណ្ដាផលិតករអន្តរជាតិបានស្គាល់ពីសក្ដានុពលនៃប្រទេសកម្ពុជា៕
រូបភាព ៖ ស៊ីន យូប៊ីន
