បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វិធីសាស្ត្រអភិវឌ្ឍខ្លួនបែបជនជាតិជប៉ុន ឃើញលទ្ធផលពិតប្រាកដក្នុងរយៈពេល ១៥ ថ្ងៃ

វិធីសាស្ត្រអភិវឌ្ឍខ្លួនបែបជនជាតិជប៉ុន ឃើញលទ្ធផលពិតប្រាកដក្នុងរយៈពេល ១៥ ថ្ងៃ

ភាពជោគជ័យមិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែវាជាលទ្ធផលនៃទម្លាប់តូចៗដែលយើងអនុវត្តជារៀងរាល់ថ្ងៃ។ ស្វែងយល់ពីផ្នត់គំនិត និងវិធីសាស្ត្រអភិវឌ្ឍខ្លួនឯងបែបជនជាតិជប៉ុនទាំង ១៨ ចំណុចនេះ ដែលនឹងជួយផ្លាស់ប្តូរទិសដៅជីវិត និងនាំមកនូវលទ្ធផលពិតប្រាកដសម្រាប់អ្នក ក្នុងរយៈពេលត្រឹមតែ ១៥ ថ្ងៃ!

Advertisement

១. ភ្ញាក់ពីគេងទៀងម៉ោង ដោយគ្មានលក្ខខណ្ឌលើកលែង៖ រាងកាយនឹងចាប់ផ្តើមជឿជាក់លើប្រព័ន្ធច្បាស់លាស់ ជាជាងអារម្មណ៍ប្រែប្រួល។

២. រៀបចំតុធ្វើការឱ្យស្អាត មុនពេលចាប់ផ្តើមការងារ៖ កន្លែងធ្វើការស្អាតនិងទូលាយ ធ្វើឱ្យខួរក្បាលរត់បានស្រឡះល្អដូចគ្នា។

៣. ធ្វើការងារម្តងមួយៗឱ្យចប់ មុននឹងប្តូរទៅធ្វើរឿងផ្សេង៖ សមាធិដែលមិនត្រូវបានបែងចែក គឺជាថាមពលដ៏ពិតប្រាកដ។

៤. កែប្រែបន្តិចម្តងៗ ប៉ុន្តែធ្វើវាជារៀងរាល់ថ្ងៃ៖ ការល្អប្រសើរឡើងត្រឹម ១ ភាគរយជារៀងរាល់ថ្ងៃ រួមបញ្ចូលគ្នានឹងធ្វើឱ្យអ្នកក្លាយជា «មនុស្សថ្មី» ម្នាក់។

៥. កុំប្រញាប់គ្រប់យ៉ាង នៅពេលព្រឹកព្រលឹម៖ ភាពប្រញាប់ប្រញាល់ហួសហេតុនៅពេលព្រឹក នឹងអូសទាញភាពវឹកវរទៅពេញមួយថ្ងៃ។

៦. កត់ត្រារឿង ៣ យ៉ាងដែលអ្នកចង់អរគុណ មុនពេលចូលគេង៖ ចិត្តដែលមើលឃើញរឿងល្អៗ នឹងមិនងាយអស់កម្លាំងចិត្តឡើយ។

៧. ទុកដាក់របស់របរឱ្យត្រូវកន្លែងរបស់វា៖ ភាពមានរបៀបរៀបរយនៅខាងក្រៅ ជួយរៀបចំសណ្តាប់ធ្នាប់នៅខាងក្នុងចិត្ត។

៨. បង្អង់បន្តិច មុននឹងឆ្លើយតប៖ ភាពស្ងប់ស្ងៀមបន្តិចបន្តួច ការពារមិនឱ្យមានកំហុសឆ្គងដ៏ធំធេង។

៩. ធ្វើការងារមួយៗឱ្យល្អបំផុត តាមដែលអាចធ្វើទៅបាន៖ ភាពផ្ចិតផ្ចង់លើរាល់ចំណុចលម្អិត គឺជាឫសគល់នៃភាពជំនាញ។

១០. គោរពពេលវេលារបស់ខ្លួនឯង៖ មនុស្សដែលទៀងពេលវេលា នឹងទៀងពេលដូចគ្នាចំពោះការសម្រេចគោលដៅជីវិត។

១១. ញ៉ាំយឺតៗ និងទំពាឱ្យបានម៉ត់ល្អ៖ រាងកាយនឹងអរគុណចំពោះភាពចិត្តត្រជាក់បែបនេះ ទៅថ្ងៃអនាគត។

១២. ធ្វើរឿងដដែលៗ រហូតដល់ក្លាយជាភាពស្ទាត់ជំនាញ៖ ភាពខ្លាំងពូកែ មិនមែនកើតចេញពីការចាប់ផ្តើមរឿងថ្មីរហូតនោះទេ។

១៣. រក្សាកំហុសឆ្គងទុកជាមេរៀន៖ រាល់ភាពបរាជ័យ តែងតែមានទិន្នន័យ និងចំណេះដឹងលាក់បង្កប់នៅខាងក្នុងជានិច្ច។

១៤. ដកដង្ហើមឱ្យបានវែងៗ មុនពេលចាប់ផ្តើមការងារពិបាកៗ៖ ខ្យល់ដង្ហើមដែលនឹងន ធ្វើឱ្យចិត្តគំនិតនឹងនតាមនោះដែរ។

១៥. ផ្តោតលើការងារនៅចំពោះមុខឱ្យអស់ពីសមត្ថភាព៖ ការយកចិត្តទុកដាក់លើបច្ចុប្បន្នភាព គឺជាជំនាញដែលកម្របំផុត។

១៦. សម្រាកឱ្យបានគ្រប់គ្រាន់ មុននឹងបង្ខំខ្លួនឯងទៅមុខទៀត៖ ការសម្រាក គឺជាផ្នែកមួយនៃភាពរីកចម្រើនទៅមុខ មិនមែនជាភាពខ្ជិលច្រអូសឡើយ។

១៧. ហ្វឹកហាត់ខ្លួនឯង នៅក្នុងថ្ងៃដែលគ្មាននរណាម្នាក់មើលឃើញ៖ ភាពទៀងទាត់នៅពីក្រោយខ្នង គឺជាតម្លៃពិតប្រាកដដែលវាស់ស្ទង់ចិត្តមនុស្ស។

១៨. មើលភាពរីកចម្រើនទៅមុខ ម្តងមួយជំហានៗ៖ ពេលវេលា ១៥ ថ្ងៃប្រហែលជាមិនទាន់ផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាងបានភ្លាមៗទេ ប៉ុន្តែវាអាចផ្លាស់ប្តូរ «ទិសដៅ» របស់ជីវិតអ្នកបានយ៉ាងពិតប្រាកដ ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា