បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ខ្មែរ ប៊ែវើរីជីស បានចូលរួមឧបត្ថម្ភបន្ថែមដល់កីឡាករ-កីឡាការិនី គុនខ្មែរទាំង ៦រូប សរុប ៤៧ លានរៀល

ខ្មែរ ប៊ែវើរីជីស បានចូលរួមឧបត្ថម្ភបន្ថែមដល់កីឡាករ-កីឡាការិនី គុនខ្មែរទាំង ៦រូប សរុប ៤៧ លានរៀល

ជាការអបអរសាទរដល់កីឡាករ-កីឡាការិនីគុនខ្មែរទាំង៦រូបដែលជោគជ័យពេលទៅប្រកួតនៅប្រទេសបារាំង ក្រុមហ៊ុនខ្មែរ ប៊ែវើរីសជីស បានធ្វើពិធីសំណេះសំណាល និងប្រគល់ប្រាក់ឧបត្ថម្ភបន្ថែម ដល់កីឡាករ-កីឡាការិនីទាំង៦អ្នករួមមាន ពេជ្រ សម្បត្តិ, ប៊ឺត សង្ឃឹម, ទូច ចាន់វត្តី, សៀ ហៃ, ឈុត សេរីវ៉ាន់ថង និង ពេជ្រ អាទិទេព ដែលបានខិតខំបញ្ចេញអស់សមត្ថភាពនៅ «ព្រឹត្តិការណ៍ប្រកួត ដណ្តើមខ្សែក្រវាត់គុនខ្មែរ ជើងឯកប្រចាំទ្វីបអឺរ៉ុប ឆ្នាំ ២០២៦» នៅទីក្រុងប៉ារីស ប្រទេសបារាំង។

Advertisement

កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក អុឹង វីរៈ អគ្គនាយកបន្តវេនក្រុមហ៊ុន ខ្មែរ ប៊ែរវើរីសជីស,ឯកឧត្តម ឧត្តមសេនីយ៍ទោ ខូវ ឆាយ ជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាអគ្គលេខាធិការសហព័ន្ធគុនខ្មែរអន្តរជាតិ និងសមាជិកសហព័ន្ធកីឡាប្រដាល់គុនខ្មែរជាច្រើនរូប កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នាអគារ Chip Mong Tower។

ជាវេទិកាដ៏ទូលំទូលាយ ព្រឹត្តិការណ៍កីឡានានាអាចផ្សព្វផ្សាយពីកម្ពុជាបានកាន់តែល្បីល្បាញ តាមរយៈការបញ្ចេញសមត្ថភាពរបស់កីឡាករ ក្នុងព្រឹត្តិការណ៍ធំៗក្នុងតំបន់ និងលំដាប់ពិភពលោក ដូចជាកីឡាប្រដាល់គុនខ្មែរ ដែលកំពុងតែចាប់អារម្មណ៍ និងមានការពេញនិយមជុំវិញពិភពលោក។

មួយវិញទៀតដោយសារតែមានបញ្ហាសង្រ្គាមនៅមជ្ឈិមបូព៌ាបានធ្វើឱ្យរាំងស្ទះដល់ជើងហោះហើររបស់កីឡាករ-កីឡាការិនី និងប្រតិភូ ត្រលប់មកកាន់ប្រទេសកម្ពុជាវិញ  ទើបក្រុមហ៊ុន ខ្មែរប៊ែរវើរីសជីស បានឧបត្ថម្ភថវិកាបន្ថែមដើម្បីទិញសំបុត្រថ្មី ដល់កីឡាករ កីឡាការិនី មកកាន់ប្រទេសមាតុភូមិវិញដោយសុវត្ថិភាព។

ខ្មែរ ប៊ែវើរីជីស នឹងនៅតែបន្តចូលកាន់តែកៀក ដើម្បីបំពេញបន្ថែមនូវចន្លោះខ្វះខាត ដោយបន្តធ្វើការឧបត្ថម្ភគាំទ្រទាំងព្រឹត្តិការណ៍ប្រកួតកីឡាថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាគ្រប់ប្រភេទនៅកម្ពុជាកាន់តែរីកចម្រើននាថ្ងែអនាគត ជាពិសេស បំផុសស្មារតីទឹកចិត្តកីឡាករយើង ដែលបានហ្វឹកហាត់ត្រៀមខ្លួនរួចស្រេច ក្នុងការដណ្តើមខ្សែក្រវាត់នៅការប្រកួតក្រៅប្រទេស នាំយកសមិទ្ធផលជូនជាតិ៕

កញ្ញា ទ្រីយ៉ា | Ms. Trya

កញ្ញា ទ្រីយ៉ា | Ms. Trya

នាងខ្ញុំជានិស្សិតបញ្ចប់ការសិក្សាផ្នែកភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង និងធ្លាប់ធ្វើការងារការិយាល័យជាង ២ឆ្នាំ ហើយបច្ចុប្បន្ននាងខ្ញុំជាអ្នកសរសេរមាតិកានៅ AMS Infotainment។ នាងខ្ញុំនឹងនាំយកនូវមាតិកាថ្មីៗ ប្លែកៗទាក់ទងម្ហូបអាហារ និងកន្លែងដើរកម្សាន្ត ដើម្បីចែករំលែកដល់ប្រិយមិត្ត។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា