ទីក្រុង នរា រួមជាមួយ Mobi Pilates Academy បានប្រារព្ធទិវានារីអន្តរជាតិ ជាមួយនឹងការហាត់ Pilates សហគមន៍ដោយឥតគិតថ្លៃ តាមបណ្តោយដងទន្លេមេគង្គ។
ទីក្រុង នរា រួមជាមួយ Mobi Pilates Academy បានប្រារព្ធទិវានារីអន្តរជាតិ ជាមួយនឹងការហាត់ Pilates សហគមន៍ដោយឥតគិតថ្លៃ តាមបណ្តោយដងទន្លេមេគង្គ។
ព្រឹត្តិការណ៍នេះ ធ្វើឡើងក្រោមប្រធានបទ «អបអរសាទរស្ត្រីក្នុងចលនា» ដោយបានប្រមូលផ្តុំអ្នកចូលរួមជាង ១៥០នាក់ សម្រាប់វគ្គដែលដឹកនាំដោយគ្រូបង្វឹកដែលមានបទពិសោធន៍អន្តរជាតិ អ្នកនាង Melody មកពី Mobi Pilates Academy។ អ្នកចូលរួមក៏បានរីករាយជាមួយ Matcha ឥតគិតថ្លៃពីហាងកាហ្វេក្នុងស្រុក SIP HOUSE នៅពេលចុះឈ្មោះ និងបិទព្រឹត្តិការណ៍នេះជាមួយនឹងនំអបអរសាទរពី Green Bakery។

«Pilates គឺមិនមែនគ្រាន់តែជាការហាត់ចលនាខ្លួនប្រាណប៉ុណ្ណោះទេ តែក៏ជាការហ្វឹកហាត់ផ្លូវចិត្ត ខួរក្បាល និងអារម្មណ៏ឲ្យកាន់តែរស់រវើកផងដែរ។ តាមរយៈការរៀបចំវគ្គហាត់ប្រាណនេះនៅទីក្រុង នរា យើងសង្ឃឹមថានឹងលើកទឹកចិត្តយុវជនឱ្យផ្តោតលើសុខភាពរបស់ពួកគេ និងយល់ពីរបៀបដែលចលនាអាចបង្កើនការយល់ដឹងអំពីរាងកាយ។» អ្នកនាង Melody គ្រូបង្វឹក Pilates បានលើកឡើង។
គំនិតផ្តួចផ្តើមនេះបង្ហាញពីការរីកចម្រើនរបស់ក្រុង នរា ជាគោលដៅមួយសម្រាប់សុខុមាលភាពដ៏រស់រវើកបំផុតមួយរបស់ទីក្រុងភ្នំពេញ។ ផ្លូវដើរតាមដងទន្លេប្រវែង ៤គីឡូម៉ែត្ររបស់ទីក្រុង នរា អនុញ្ញាតឱ្យអ្នករស់នៅទីក្រុង និងអ្នកទស្សនារីករាយនឹងការដើរលេងពេលល្ងាច ឬការរត់ហាត់ប្រាណតាមបណ្តោយដងទន្លេមេគង្គ។

ព្រឹត្តិការណ៍នេះត្រូវបានគាំទ្រដោយ ក្រុមហ៊ុន អូស៊ីអាយស៊ី, Diamond Bay Garden, ធនាគារ កាណាឌីយ៉ា, ទឹកបរិសុទ្ធ ហាយ ធិច (Hi-Tech), American University of Phnom Penh (AUPP), ក្រុមហ៊ុនធានារ៉ាប់រង តារា អ៊ិនសូរិន (Dara Insurance), និង ANISE FLOWER BOUTIQUE។ ទីក្រុង នរា ទាក់ទាញអ្នកទស្សនាពី 4,000 ទៅ 7,000 នាក់ពីថ្ងៃច័ន្ទដល់សុក្រ និងរហូតដល់ 15,000 នាក់នៅចុងសប្តាហ៍ ដែលធ្វើឱ្យតំបន់នេះក្លាយជាមជ្ឈមណ្ឌលដ៏រស់រវើកមួយសម្រាប់អ្នករស់នៅក្នុងទីក្រុង។ ការអភិវឌ្ឍនេះផ្តល់ជូននូវបទពិសោធន៍នៃភោជ្ជនីយដ្ឋាន និងរបៀបរស់នៅចម្រុះ ចាប់ពី Brown Coffee, Coffee Corner និង Uraetei Lite Japan BBQ រហូតដល់ឧទ្យានបៃតងដូចជា Coconut Park Koh Norea, Norea Parkway និង Riverlight។


