បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ភ្ញៀវជាតិ-អន្តរជាតិ ចូលរួមទស្សនាកុះករ ថ្ងៃបើកសម្ពោធពិព័រណ៍សិល្បៈបង្ហាញពីជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា

ភ្ញៀវជាតិ-អន្តរជាតិ ចូលរួមទស្សនាកុះករ ថ្ងៃបើកសម្ពោធពិព័រណ៍សិល្បៈបង្ហាញពីជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា

កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២៦ កន្លងទៅនេះ កម្មវិធីសម្ពោធពិព័រណ៍សិល្បៈដ៏មានអត្ថន័យក្រោមប្រធានបទ “Artists for Humanity – Everyday People” ត្រូវបានរៀបចំឡើងយ៉ាងអធិកអធមនៅសណ្ឋាគារ Raffles Hotel Le Royal ចាប់ពីម៉ោង ៦:០០ ល្ងាច ដល់ម៉ោង ៨:០០ យប់។ព្រឹត្តិការណ៍នេះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយមានការអញ្ជើញចូលរួមទស្សនាយ៉ាងកុះករពីសំណាក់ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ។ នៅក្នុងឱកាសនោះដែរ ក៏មានការដាក់តាំងបង្ហាញនូវស្នាដៃសិល្បៈយ៉ាងសម្បូរបែប រួមមាន៖ ផ្ទាំងគំនូរដ៏វិសេសវិសាល រូបថតសិល្បៈប្រកបដោយអត្ថន័យ ដែលបង្ហាញពីជីវភាពរស់នៅរបស់ប្រជាជកម្ពុជា។

Advertisement

ស្នាដៃទាំងអស់នេះសុទ្ធសឹងតែជាការសម្រិតសម្រាំងចេញពីស្នាដៃសិល្បករល្បីៗជាង ១០រូប មានទាំងសិល្បករខ្មែរ និងបរទេស ដើម្បីអបអរសាទរដល់សិល្បៈ សហគមន៍ និងការបង្កើតផលវិជ្ជមានដល់សង្គម។ អ្វីដែលកាន់តែពិសេសនោះ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងសប្បុរសធម៌ ដើម្បីគាំទ្រដល់អង្គការ Heartprint ផងដែរ។ ព្រឹត្តិការណ៍នេះនឹងត្រូវរៀបចំឡើងនៅតាមបណ្តាសណ្ឋាគារល្បីៗរួមមាន៖ សណ្ឋាគារ Raffles Hotel Le Royal, Courtyard by Marriott Phnom Penh និង Rosewood Phnom Penh។

ពេញមួយកំឡុងពេលនៃពិព័រណ៍នេះ អ្នកចូលរួមនឹងបានបទពិសោធន៍នូវដំណើរនៃពិភពសិល្បៈដែលឆ្លុះបញ្ចាំងពីជីវិតប្រចាំថ្ងៃ រឿងរ៉ាវ និងស្មារតីរបស់កម្ពុជា។ សណ្ឋាគារនីមួយៗនឹងដាក់បង្ហាញស្នាដៃសិល្បៈដែលស្វែងយល់ពីទំនាក់ទំនងរវាងសហគមន៍ និងសិល្បៈ ដោយក្នុងនោះ ៥០% នៃចំណូលបានមកពីការលក់ និងការដេញថ្លៃស្នាដៃសិល្បៈ នឹងត្រូវបរិច្ចាគជូនអង្គការ Heartprint ដើម្បីជួយបង្កើតស្ថិរភាពរយៈពេលវែងតាមរយៈការអប់រំ ការផ្តល់លំនៅដ្ឋានប្រកបដោយសុវត្ថិភាព ការបណ្តុះបណ្តាលជំនាញ និងការអភិវឌ្ឍសហគមន៍។

អង្គការ Heartprint បាននិងកំពុងបំពេញបេសកកម្មយ៉ាងសកម្មនៅក្នុងខេត្តសៀមរាបអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ ដោយផ្តោតលើការផ្លាស់ប្តូររយៈពេលវែងលើផ្នែកលំនៅដ្ឋាន ការអប់រំ សុខភាព និងការអភិវឌ្ឍជំនាញ។ បេសកកម្មរបស់ពួកគេត្រូវបានបង្កើតឡើងនៅលើមូលដ្ឋាននៃទំនុកចិត្ត និងទំនាក់ទំនង ដោយសង្កត់ធ្ងន់លើគោលការណ៍ “ការជួយឱ្យចេះតស៊ូដោយខ្លួនឯង មិនមែនគ្រាន់តែជាការផ្តល់អំណោយតែមួយពេលនោះទេ”។

កម្មវិធីនៃព្រឹត្តិការណ៍

  • សណ្ឋាគារ Raffles Hotel Le Royal
    • ព្រឹត្តិការណ៍៖ ពិធីបើកសម្ពោធជាផ្លូវការនៃ “Artis for Humanity”
  • សណ្ឋាគារ Courtyard by Marriott Phnom Penh
    • ព្រឹត្តិការណ៍៖ កិច្ចសន្ទនាលើផ្ទាំងគំនូរ (Canvas & Conversations)៖ រឿងរ៉ាវនៅពីក្រោយស្នាដៃសិល្បៈ
    • កាលបរិច្ឆេទ និងពេលវេលា៖ ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៦:០០ ល្ងាច ដល់ ៨:០០ យប់។
  • សណ្ឋាគារ Rosewood Phnom Penh
    • ព្រឹត្តិការណ៍៖ សកម្មភាពសិល្បៈ (Art in Action)៖ វគ្គផ្តាច់ព្រ័ត្រនៃការបញ្ចេញមតិសិល្បៈ – កម្មវិធីពិសាអាហារពេលល្ងាច និងការដេញថ្លៃ
    • កាលបរិច្ឆេទ និងពេលវេលា៖ ថ្ងៃព្រហស្បតិ៍ ទី០២ ខែមេសា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៦:០០ ល្ងាច ដល់ ៩:០០ យប់។
លោក ថោ ច័ន្ទឬទ្ធិ | M. Thor Chanreth

លោក ថោ ច័ន្ទឬទ្ធិ | M. Thor Chanreth

ជីវប្រវត្តិ: មានបទពិសោធជាអ្នកបង្កើតមាតិកាឌីជីថលជិត ១០ឆ្នាំ និងជានិពន្ធនាយកមួយរូប មានជំនាញទៅលើការបង្កើតមាតិកាបែបកម្សាន្ត អប់រំ ជំរុញលើកទឹកចិត្ត និងដំណើរកម្សាន្តទៅកាន់តំបន់ទេសចរណ៍នានាក្នុងប្រទេសកម្ពុជា។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា