ច្បាប់ ៥០-៣០-២០ គឺជាវិធីសាស្រ្តក្នុងការគ្រប់គ្រងចំណាយមួយដែលជួយឱ្យអ្នកអាចបែងចែកប្រាក់ចំណាយប្រចាំខែ រាប់ចាប់ពីការចំណាយចាំបាច់ ការកម្សាន្ត ថែមទាំងសល់ប្រាក់សន្សំផងដែរ។ ជាក់ស្ដែង ច្បាប់សន្សំប្រាក់នេះ បែងចែកចំណាយចេញជា ៣ រួមមាន៖

សូមចងចាំថា ស្ថានភាពចំណូល និងចំណាយរបស់បុគ្គលម្នាក់ៗគឺខុសគ្នា ដែលមានន័យថា ច្បាប់ ៥០-៣០-២០ មិនមែនសមស្របសម្រាប់មនុស្សគ្រប់រូបនោះទេ។ ច្បាប់ ៥០-៣០-២០ គ្រាន់តែជាវិធីសាស្រ្តណែនាំមួយប៉ុណ្ណោះ ដែលអាចជួយអ្នកក្នុងការគ្រប់គ្រងចំណាយប្រចាំខែ និងមានផលល្អក្នុងរយៈពេលវែង។
ដូច្នេះ បើសិនជាស្ថានភាពជាក់ស្ដែងរបស់អ្នកមិនអាចអនុវត្តតាមច្បាប់នេះបាន កុំដាក់សម្ពាធលើខ្លួនឯង រួចព្យាយាមស្វែងរកវិធីសាស្រ្តរកចំណូលបន្ថែម ឬក៏វិធីសាស្រ្តបែងចែកការចំណាយផ្សេងទៀតដែលសមស្របទៅនឹងអ្នក។

បន្ថែមពីបំណែកទាំង ៣ភាគនេះ ការមានកញ្ចប់ថវិកាបម្រុង សម្រាប់ចំណាយបន្ទាន់ ក៏ជាគំនិតដ៏ល្អមួយដែរ។ កញ្ចប់ថវិកាបម្រុងនេះ គឺជាកញ្ចប់លុយដែលអ្នកអាចប្រើប្រាស់បាននៅពេលអ្នកមានការចំណាយដែលមិនបានរំពឹងទុកណាមួយ ដូចជា ការជួសជុលឡាន ឬពេលមានបញ្ហាសុខភាពជាដើម។
ទន្ទឹមគ្នាដែរ កញ្ចប់ថវិកាបម្រុង គួរមានចំនួនស្មើនឹងការចំណាយរយៈពេល ៣ខែ ដើម្បីទុកជាកញ្ចប់ការពារ ប្រសិនបើអ្នកជួបនឹងបញ្ហាណាមួយភ្លាមៗ ដូចជាការបាត់បង់ការងារ ដោយមិនអាចដឹងទុកមុនជាដើម៕