បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋាភិបាលបញ្ចេញឡានក្រុងជាង ១០០ គ្រឿង ដឹកអ្នកដំណើរទៅសៀមរាប ក្នុងពេលចូលឆ្នាំខ្មែរ ឥតគិតថ្លៃ

រដ្ឋាភិបាលបញ្ចេញឡានក្រុងជាង ១០០ គ្រឿង ដឹកអ្នកដំណើរទៅសៀមរាប ក្នុងពេលចូលឆ្នាំខ្មែរ ឥតគិតថ្លៃ

ក្នុង​ឱកាស​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ រដ្ឋបាល​ខេត្ត​សៀមរាប បាន​ជូន​ដំណឹង​អំពី​ការ​ធ្វើ​ដំណើរ​ដោយ​រថយន្ត​ក្រុង (City Bus) ទៅមកភ្នំពេញ​​-​សៀមរាប ដោយ​ឥត​គិត​ថ្លៃ សម្រាប់​សាធារណៈ​ជន​ទាំង​អស់។

Advertisement

តាម​រយៈសេចក្ដី​ជូន​ដំណឹង​របស់​រដ្ឋបាល​ខេត្ត​សៀមរាប បាន​ឱ្យ​ដឹង​ថា ចាប់​ពី​ថ្ងៃ​ទី ១២ ដល់ ១៧ ខែមេសា ឆ្នាំ ២០២៦ រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្ត​ក្រុង (City Bus) បាន​បញ្ចេញ​រថយន្ត​ក្រុង ១១៥ គ្រឿង ដើម្បី​សម្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​សាធារណជន​ទាំង​អស់​ទៅ​កាន់​ខេត្ត​សៀមរាប ក្នុង​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នា​ពេល​ខាង​មុខ​ ក៏ដូច​ជា​ការ​ធ្វើ​ដំណើរ​វិល​ត្រឡប់​មកកាន់​ភ្នំពេញ​វិញ។

  • សម្រាប់​ការ​ចេញ​ដំណើរ​ពី​ភ្នំពេញ ទៅ​កាន់​ខេត្ត​សៀមរាប ៖ ទីតាំង​ចំណត​ដីឡូត៍​តំបន់ OCIC ជ្រោយ​ចង្វារ (រង្វង់​មូល​ទេព​មច្ឆា) ចាប់​ពី​ម៉ោង ៦៖៣០ នាទី​ព្រឹក ដល់ ១១៖៣០នាទី។ ចាប់​ពី​ថ្ងៃ​ទី ១២ ដល់ ១៦ ខែ មេសា ឆ្នាំ ២០២៦ មក​ឈប់​នៅ​ចំណត​មណ្ឌល​រដ្ឋបាល​មន្ទីរ​ខេត្ត​សៀមរាប វិថី​សម្ដេច​វិបុល​បញ្ញា សុខ​អាន (ផ្លូវ​៦០ម៉ែត្រ)
  • សម្រាប់​ការ​ចេញ​ដំណើរ​ពី​សៀមរាប មក​ភ្នំពេញ ចាប់​ពី​ថ្ងៃ​ទី ១៣ ដល់ ១៧ ខែ មេសា ឆ្នាំ ២០២៦ ។ ចេញ​ដំណើរ​រៀល​រាល់​ម៉ោង ៦៖៣០ នាទី​ព្រឹក ដល់ ១១៖៣០នាទី។ ឡើង​នៅ​ចំណត​មណ្ឌល​រដ្ឋបាល​មន្ទីរ​ខេត្ត​សៀមរាប វិថី​សម្ដេច​វិបុល​បញ្ញា សុខ​អាន (ផ្លូវ​៦០ម៉ែត្រ) ហើយ​ចុះ​នៅទីតាំង​ចំណត​ដីឡូត៍​តំបន់ OCIC ជ្រោយ​ចង្វារ (រង្វង់​មូល​ទេព​មច្ឆា)៕

រូបភាព ៖ រដ្ឋបាលខេត្តសៀមរាប

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា